ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះមួយគ្រឿងហោះបុកជាមួយនឹងសត្វបក្សី បណ្តាលឲ្យខ្ទេចមុខ អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

    BY Khmernote Media March 25, 2018
    យន្តហោះមួយគ្រឿងហោះបុកជាមួយនឹងសត្វបក្សី បណ្តាលឲ្យខ្ទេចមុខ អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

    ហុងកុង៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានជួបគ្រោះថ្នាក់ដ៏មិនគួរឲ្យនឹកស្មានមួយ គឺហោះទៅបុកជាមួយនឹងសត្វបក្សីនៅលើអាកាស បណ្តាលឲ្យផ្នែកខាងមុខនៃយន្តហោះត្រូវធ្លុះយ៉ាងធំ ហើយហេតុការណ៍នេះក៏បានបង្កឲ្យមានភាពភ្ញាក់ផ្អើល និងភ័យខ្លាចសម្រាប់ក្រុមការងារបើកបរយន្តហោះផងដែរ។

    យន្តហោះមួយគ្រឿងនេះជាប្រភេទយន្តហោះ Boeing 737 របស់ក្រុមហ៊ុន Air China មានទិសដៅហោះចេញពីទីក្រុងតៃវ៉ាន់ និងកាន់ទីក្រុងហុងកុង។ ក្រោយពីបានជួបហេតុការណ៍នេះ ក្រុមការងារអ្នកបើកបរយន្តហោះបានប្រកាសស្វែងរកជំនួយក្រែងមានបញ្ហាណាមួយកើតឡើង តែយ៉ាងណាក្តីយន្តហោះបានធ្វើការចុះចតប្រកដបដោយសុវត្ថិភាព និងមិនបានបង្កគ្រោះថ្នាក់ណាមួយសម្រាប់អ្នកដំណើរនោះទេ។

    សូមបញ្ជាក់ថា ករណីខាងនេះបានកើតមានជារឿយសម្រាប់យន្តហោះនៅជុំវិញពិភពលោក ហើយពេលខ្លះគ្រោះថ្នាក់ដែលមិនគួរឲ្យនឹងស្មាននេះ បានបង្កជាបញ្ហាធ្ងន់ធ្ងរសម្រាប់ការហោះហើរផងដែរ៕


    អត្ថបទ៖ ភក្តី

    ប្រភព៖medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay