ព័ត៌មានជាតិ
ហាមកុំឲ្យយកចំណីផ្លូវតំឡើងរថយន្ត តែមិនស្តាប់ អភិបាលខណ្ឌពោធិ៍សែនជ័យបញ្ជាឲ្យបិទទីតាំងបណ្ដោះអាសន្ន
BY Khmernote Media
July 15, 2019
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះទៅបិទបណ្ដោះអាសន្ន ទីតាំងកែច្នៃកាត់តរថយន្តធុនធំ ចំនួន៤កន្លែង ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិសំរោង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ការប្រតិបត្តិការធ្វើឡើងក្រោមបញ្ជារបស់ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពេលដែលការហាមប្រាមមិនឲ្យចំណីផ្លូវធ្វើជាកន្លែងអាជីវកម្មផ្ទាល់ខ្លួន តែម្ចាស់ទីតាំងមិនស្តាប់មិនព្រមធ្វើតាម។
ដោយ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ថា៖ “ចម្រៀង«បង្ខំចិត្តបែក» ការងារ«បង្ខំចិត្តចាប់» ខ្ញុំប្រាប់ថាកុំយកចំណីផ្លូវតំឡើងរថយន្ត បាញ់ថ្នាំរថយន្ត តែមិនស្តាប់ បែបស្មានថាអភិបាលខណ្ឌខ្ញុំនេះដាក់ខែហើយលោកព្រះ! សូមកុំជួយអន្តរាគមន៍អី ខ្ញុំដកហូតទុក១៥ថ្ងៃទេ”។






