ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្តតែម្ដង! បុរសម្នាក់ញ៉ាំអាហារដែលសល់ពីគេទុកចោលនៅលើតុ ដោយថាកុំឱ្យខ្ជះខ្ជាយ និងចាំបាច់មិនអស់លុយ

    BY autoadmin July 15, 2019
    ហួសចិត្តតែម្ដង! បុរសម្នាក់ញ៉ាំអាហារដែលសល់ពីគេទុកចោលនៅលើតុ ដោយថាកុំឱ្យខ្ជះខ្ជាយ និងចាំបាច់មិនអស់លុយ

    សព្វថ្ងៃនេះមនុស្សគ្រប់គ្នាតែងតែគិតគូរពីអ្វីដែលពួកគេប្រើប្រាស់ ដើម្បីកាត់បន្ថយបញ្ហាការខ្ជះខ្ជាយ និងជួយសន្សំសំចៃបរិស្ថាន។ ហើយនៅពេលនិយាយអំពីការកាត់បន្ថយការខ្ជះខ្ជាយអាហារ វិធីសាស្ត្រធម្មតាមួយដែលស្ទើរតែគ្រប់គ្នាធ្វើវា នោះគឺកាត់បន្ថយអាហារកុំឱ្យញ៉ាំសល់។ ទោះបីជាយ៉ាងណាក៏ដោយបុរសម្នាក់នេះគាត់បានធ្វើរឿងគួរឱ្យហួសចិត្តមួយ ដោយគាត់បានញ៉ាំអាហារភ្ញៀវដទៃដែលនៅសល់ ដើម្បីជាការកាត់បន្ថយសំណល់ខ្ជះខ្ជាយទាំងនេះ។

    នៅក្នុងការបង្ហោះមួយថ្មីៗដែលត្រូវបានចែករំលែកទៅលើបណ្ដាញហ្វេសប៊ុករបស់ SG Food Rescue បានឱ្យដឹងថា បុរសជនជាតិសិង្ហបុរីមួយរូបបានចែករំលែកបទពិសោធន៍ថ្មីៗរបស់គាត់នៅហាងកាហ្វេក្នុងស្រុកមួយ។ យោងតាមការបង្ហោះរបស់គាត់ គាត់បានចូលទៅក្នុងហាងមួយនោះ ហើយបានឃើញតុមួយដែលមានចានមី ដែលសល់ពីភ្ញៀវចាស់។ ក្រោយមកគាត់ក៏បានសម្រេចចិត្តបង្ហើយចានមី ជំនួសឱ្យការបញ្ជាទិញថ្មីសម្រាប់ខ្លួនគាត់។ គាត់ថែមទាំងបាននិយាយនៅក្នុងការបង្ហោះគាត់ថា៖ «ខ្ញុំមិនចាំបាច់ចំណាយអ្វីសោះ ហើយឆ្អែតពោះទៀត»។

    ជាក់ស្តែងថ្មីនេះគឺមានចលនារបស់បុគ្គលដូចគាត់នេះ ដែលពួកគេបដិសេធសិទ្ធិអ្នកប្រើប្រាស់និយម ដោយការអនុវត្តការប្រើប្រាស់ធនធានតិចតួច ដើម្បីកាត់បន្ថយការខ្ជះខ្ជាយ ហើយបុគ្គលទាំងនេះត្រូវបានគេស្គាល់ថាជា «freegans» ។ ខណៈពេលដែលគោលដៅរបស់ពួកគេគឺដើម្បីកាត់បន្ថយការខ្ជះខ្ជាយ អ្នកខ្លះអាចយល់ពីចលនារបស់ពួក freegan ប៉ុន្តែអ្នកខ្លះទៀតគិតថាវាគួរឱ្យខ្ពើម ព្រោះថាវាអាចឱ្យអ្នកធ្វើចលនាទាំងនេះឆ្លងជំងឺ ឬមេរោគពីអាហារសល់ទាំងនេះ៕

    អត្ថបទ៖ លីដា

    Share This Post: