ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ ក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៧.៣រិចទ័រ ដែលវាយប្រហារនៅឥណ្ឌូនេស៊ី

    BY autoadmin July 15, 2019
    យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ ក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៧.៣រិចទ័រ ដែលវាយប្រហារនៅឥណ្ឌូនេស៊ី

    ប្រទេសឥណ្ឌូនេស៊ីភាគខាងកើតបានរងការវាយប្រហារពីគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ដែលយ៉ាងហោចណាស់បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់។ អាជ្ញាធរមូលដ្ឋានកំពុងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការរញ្ជួយដីដ៏ខ្លាំងក្លានេះ។ ខណៈទីភ្នាក់ងារអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិកនិយាយថា ការរញ្ជួយនេះបានវាយប្រហារទៅលើកោះ Halmahera ភាគខាងកើតនៃកោះ Sulawesi កាលពីល្ងាចថ្ងៃអាទិត្យ។

    ពួកគេនិយាយថា ការរញ្ជួយនេះមានកម្រិត ៧.៣រិចទ័រ និងចេញពីជម្រៅប្រមាណ ១០គីឡូម៉ែត្រ ហើយមនុស្សជាច្រើនបានរត់ចេញពីផ្ទះរបស់ពួកគេ នៅឯខេត្ត Maluku ភាគខាងជើង ដែលជាទីតាំងមានការរញ្ជួយដីខ្លាំង។ មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីនិយាយថា វាមិនមានហានិភ័យនៃរលកយក្សស៊ូណាមិទេ ហើយប្រជាជនគួរតែរក្សាភាពស្ងប់ស្ងាត់។ យ៉ាងណាក៏ដោយកាលពីសប្តាហ៍មុន ប្រទេសឥណ្ឌូនេស៊ីក៏ទើបតែមានរញ្ជួយដីកម្រិត ៦.៩រិចទ័រ ដែលបានបក់បោកទៅលើឆ្នេរសមុទ្រ Sulawesi ភាគឦសានផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: