ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជប៉ុននឹងបំពាក់អំពូលភ្លើងឆ្លាតវ័យ ដល់ខេត្តព្រះសីហនុ ដើម្បីជួយកាត់បន្ថយចំណាយ

    BY Khmernote Media July 15, 2019
    ជប៉ុននឹងបំពាក់អំពូលភ្លើងឆ្លាតវ័យ ដល់ខេត្តព្រះសីហនុ ដើម្បីជួយកាត់បន្ថយចំណាយ

    ខេត្តព្រះសីហនុ៖ លោក Ohira Kunihito អ្នកគ្រប់គ្រងទីផ្សារក្រុមហ៊ុន Minebea Mitsumi របស់ប្រទេសជប៉ុន ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ បានបង្ហាញបច្ចេកវិទ្យា​វ័យឆ្លាត អំពូល LED បំភ្លឺផ្លូវ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជួយកាត់បន្ថយថាមពលប្រើប្រាស់ និងចំណេញថវិកា នៅសាលប្រជុំសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។

    លោក Ohira Kunihito អ្នកគ្រប់គ្រងទីផ្សារក្រុមហ៊ុន Minebea Mitsumi ជប៉ុន បានធ្វើបទបង្ហាញជាលើកទី២ ស្តីពីគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតតាមបច្ចេកវិទ្យាទំនើប ទាន់សម័យ សន្សំសំចៃភ្លើង ប្រើប្រាស់សម្រាប់ខេត្តព្រះសីហនុ ។ កន្លងមកក្រុមហ៊ុនបានធ្វើការបំពាក់អំពូលភ្លើងវ័យឆ្លាតនៅរាជធានាភ្នំពេញ និងខេត្តសៀមរាបរួចហើយ ។

    លោក Ohira Kunihito បានបន្តថា អំពូលភ្លើងវៃឆ្លាត ប្រភេទ LED ដែលក្រុមហ៊ុន Minebea ផ្គត់ផ្គង់សម្រាប់បំភ្លឺផ្លូវសាធារណៈ គឺ ជាអំពូលភ្លើង ដែលអាចសន្សំសំចៃថាមពលអគ្គិសនីរហូតដល់ ៨០ ភាគរយ បើប្រៀបធៀបនឹងអំពូលភ្លើងធម្មតា និងអាចចំណេញថវិកាថែមទៀតផង ។ ក្រុមហ៊ុនបានបំពាក់ដាក់ឱ្យប្រើប្រាស់សាកល្បងរួចហើយ នៅតាមវិថីសំខាន់ៗចំនួន៣ ក្នុងរាជធានីភ្នំពេញគឺ៖ មហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីសម្តេច តេជោហ៊ុនសែន អំពូលភ្លើងវ័យឆ្លាតធានាបាននូវសោភ័ណភាព និងបរិស្ថានយ៉ាងល្អប្រសើរ ។

    លោក ឃាង ភារម្យ អ្នកនាំពាក្យសាលា ខេត្តព្រះសីហនុ និងជាអ្នកទទួលខុសត្រូវអំពូលភ្លើងសាធារណរបស់ខេត្ត មានប្រសាសន៍ឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមខ្លួនធ្វើការគាំទ្រ ចំពោះការវិនិយោគបច្ចេកវិទ្យាអំពូលភ្លើង LED វ័យឆ្លាតរបស់ប្រទេសជប៉ុននៅខេត្តព្រះសីហនុ ស្របពេល ដែលកម្ពុជាមានសក្ដានុពលច្រើនសម្រាប់ធ្វើការវិនិយោគ និងស្របតាមចំណង់ចំណូលចិត្តរបស់ពលរដ្ឋកម្ពុជា ដែលចូលចិត្តប្រើប្រាស់ នូវអ្វីដែលអាចកាត់បន្ថយថាមពល និងថវិកាម្យ៉ាងទៀតប្រជាពលរដ្ឋកម្ពុជា ចូលចិត្តប្រើប្រាស់ផលិតផលជប៉ុន ៕

     

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay