ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពាក្យតំណមទាំង ៥ដែលអ្នកមិនគួរនិយាយទៅកាន់នារីៗគ្រប់រូប

    BY Khmernote Media March 24, 2018
    ពាក្យតំណមទាំង ៥ដែលអ្នកមិនគួរនិយាយទៅកាន់នារីៗគ្រប់រូប

    សុភាពនារីគ្រប់រូបទោះបីជាពួកគេមានចិត្តទូលាយ រឺក៏រួសរាយកម្រិតណាក៏ដោយ ក៏ពួកគេនៅតែមានចំណុចខ្សោយរបស់ខ្លួន និងមិនចង់ឲ្យនរណាម្នាក់រំលឹកពីវាមកកាន់ខ្លួនឡើយ។ ជាពិសេសនៅពេលដែលយើងនិយាយ នៅមុខមនុស្សជាច្រើននោះនឹងកាន់តែធ្វើឲ្យនារីកាន់តែបានទំនុកចិត្ត និងមិនមានភាពជឿជាក់មកលើខ្លួនដូចមុនឡើយ។ ខាងក្រោមនេះគឺជាពាក្យតំណមដែលបុរសគួរតែយល់ដឹង និងឈប់និយាយតទៅទៀត៖

    ១. បញ្ហាអាយុ៖ មនុស្សស្រីគ្របរូបសុទ្ធតែមិនចង់បង្ហាញពីអាយុពិតរបស់ខ្លួនឲ្យអ្នកផ្សេងដឹងនោះទេ។ ព្រោះថាអាចគេនិយាយថា ចាស់មុនអាយុ, អាយុក្មេងមុខចាស់ និងចាស់ហើយពេលណាការជាដើម។ បញ្ហាអាយុគឺជារឿងមួយដែើធ្វើឲ្យមនុស្សស្រីបាត់បង់ទំនុកចិត្តលើខ្លួនជាខ្លាំង។ ហេតុនេះយើងគួរតែជៀសវាងក្នុងការនិយាយពីរឿងអាយុ។

    ២. ឥលូវចាស់ម៉េស៖ មនុស្សម្នាក់ៗមិនមែនក្មេងរហូតនោះទេ តែបើសិនជាយើងយករឿងបែបនេះមកនិយាយលេងមុខគេច្រើននោះ ក៏ធ្វើឲ្យនារីគ្រប់រូបអន់ចិត្តផងដែរ និងធ្វើឲ្យមិនហ៊ានជួបជុំគ្នាលើកក្រោយទៀត។

    ៣. ស្រីកន្ដឿ៖ សព្វថ្ងៃពាក្យទាំងនេះបានវាយប្រហារចិត្តនារីៗជាខ្លាំង ដោយសារតែពួកគេមានកំពស់ទាប ដែលធ្វើឲ្យបុរស រឺក៏ពួកម៉ាកជាច្រើននិយាយលេងសើច។ តែបើយើងជៀងវាងបានក៏ល្អ និងគួរតែនិយាយថាតូច្រលឹងព្រោះថាវាពិរោះស្ដាប់ជាងកន្ដឿ។ តែនារីគួរតែឈប់បារម្ភទៀតព្រោះថាទាប យើងអាចពាក់ស្បែកជើងកែងក៏ស្អាតម៉្យាងដែរ។

    ៤. ធាត់ណាស់ឥលូវ៖ រឿងធាត់ក៏ជាពាក្យមួយដែលអ្នកមិនគួរនិយាយដែរ ព្រោះថារឿងធាត់នេះធ្វើឲ្យនារីគ្រប់រូបខ្វល់ចិត្ត។ ដោយពួកគេម្នាក់តែងតែតមអាហារ រឺក៏លាក់មុខដើម្បីកុំឲ្យអ្នកជុំវិញខ្លួននិយាយលេងសើចទៀត។ តែយ៉ាងនារីគ្រប់គួរតែកុំខ្វល់នូវសម្ដីអ្នកដទៃ ហើយគួរតែធ្វើអ្វីដែលខ្លួនឯងចូលចិត្ត និងធ្វើជាខ្លួនឯងផ្ទាល់កុំដោយសារ តែអ្នកដទៃធ្វើឲ្យយើងមិនសប្បាយចិត្ត។

    ៥. ពេលណាមានគូ៖ នៅពេលដែលយើងនៅម្នាក់ឯង ហើយគេសួរសំនួួរទាំងនេះនិងធ្វើឲ្យយើងមានការទើសទាល់ជាខ្លាំង ព្រោះថាយើងអាចនឹងខ្មាស់គេដែលអ្នកជុំវិញខ្លួនគេមានគូអស់ តែអត់តែយើង។ ហើយធ្វើឲ្យយើងបានអារម្មណ៍ថាឯកាជាខ្លាំង តែនារីគ្រប់រូបចូលកុំខ្វល់នឹងពាក្យគេ ហើយគួរតែគិតថាយើងមិនទាន់ដល់គូ និងរស់នៅម្នាក់ឯងក៏មិនស្លាប់ដែរ ហើយយើងមានសេរីភាពធ្វើអ្វីក៏បានតាមចិត្តយើងចង់៕

    អត្ថបទ៖ Sai

    រូបភាព៖ Google

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay