ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រេកអរណាស់ ផ្លូវដែលខូចខាតនៅក្នុងក្រុងព្រះសីហនុ នឹងចាប់ផ្តើមជួសជុលថ្មីនៅចុងខែកក្កដានេះហើយ

    BY Khmernote Media July 16, 2019
    ត្រេកអរណាស់ ផ្លូវដែលខូចខាតនៅក្នុងក្រុងព្រះសីហនុ នឹងចាប់ផ្តើមជួសជុលថ្មីនៅចុងខែកក្កដានេះហើយ

    ព្រះសីហនុ៖ កំណាត់ផ្លូវលេខ ៧០៥ មានទីតាំងនៅមុខសាលាខេត្តព្រះសីហនុ នឹងចាប់ផ្ដើមបើកដំណើរការបើកការដ្ឋានជួសជុលថ្មីនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ នេះបើយោងតាមការលើកឡើងក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមដោយ ក្រុមហ៊ុនចំនួនពីរ ដែលបានបង្កឲ្យផ្លូវនេះខូចដោយសារការដឹកដីចេញពីការដ្ឋានសំណង់របស់ខ្លួន។ តែក្រុមហ៊ុនទាំងពីរនេះបានយល់ព្រមធ្វើផ្លូវនេះជូនខេត្តវិញដោយធ្វើជាផ្លូវបេតុងកំរាស់៣តឹក មានគ្រឹៈថ្ម និងដាក់លូរកាត់ទទឹងផ្លូវចំនួន៣កន្លែងផងដែរ។

    បើតាមក្រុមហ៊ុន ស៊ីណូ ហ្វោនដេសិន អ៊ីនជានារិង ដែលទទួលបានសិទ្ធិកាយដីចេញពីទីតាំងការដ្ឋានសំណង់ដ៏ធំសម្បើមមួយនៅមុខសាលាខេត្តព្រះសីហនុ គឺក្រុមហ៊ុន ព្រីន រៀលអិស្តេត អោយដឹងថាក្រុមហ៊ុនលោកនឹងចាប់ផ្តើមធ្វើកំណាត់ផ្លូវ ប្រវែង១០០០ម នេះឡើងវិញនៅថ្ងៃទី២៥កក្កដា២០១៩នេះដោយគ្រោងចំណាយពេលត្រឹមតែ២ខែប៉ុណ្ណោះ និងសន្យាជួសជុលថែទាំរយៈពេល៥ឆ្នាំ។ ឯកឧត្តម គួចចំរើន ថ្លែងថា ផ្លូវកំណាត់លេច៧០៥មុខសាលាខេត្តព្រះសីហនុ តាមបណ្ដោយឆ្នេរសមុទ្រពីរចំណុចមុខព្រះរាជដំណាក់ខ្ពស់ទៅដល់មុខសណ្ឋាគារឆ្នេរថ្មីនឹងបើកការដ្ឋានជាផ្លូវការដើម្បីធ្វើការជួសជុលឡើងវិញនៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០១៩ ។ ជាមួយនេះលោកអភិបាលបានបញ្ជាឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសនិងគុណភាពផ្លូវនេះឲ្យបានហ្មត់ចត់។

    ពាក់ព័ន្ធទៅនឹងការស្ថាបនាផ្លូវនេះដែរ បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថាកន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានឃាត់រថយន្តដឹកដីរបស់ក្រុមហ៊ុននេះជាបន្តបន្ទាប់ដោយសារក្រុមហ៊ុននេះកាយដីចេញពីការដ្ឋានសំណង់និងដឹកលើសទម្ងន់ធ្វើឲ្យផ្លូវខូច។ករណីនេះរដ្ឋបាលខេត្តព្រះសីហនុក៏បានកោះអញ្ជើញតំណាងក្រុមហ៊ុននេះឲ្យមកជួបប្រជុំនិងធ្វើការណែនាំចំនួន៥ដងមកហើយដោយតម្រូវឱ្យធ្វើផ្លូវនេះជូនរដ្ឋបាលខេត្តវិញ៕

    ប្រភព៖ លោក huy bunleng/ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay