ចម្លែកមែន ! មកពីបែបនេះមែនទេ បានជាប្រជាជនវ័យចំណាស់ក្នុងប្រទេសជប៉ុននាំគ្នាចង់ទៅរស់នៅក្នុងគុក
ប្រទេសជប៉ុន ៖ ជប៉ុនបានក្លាយជាប្រទេសដែលសំបូរទៅដោយមនុស្សចាស់ច្រើនជាងគេបង្អស់ក្នុងលោក ប្រហែលជាមួយភាគបួននៃប្រជាជនជប៉ុនទាំងអស់មានអាយុចាប់ពី៦៥ឆ្នាំ។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយរឿងចម្លែកមួយ ដែលចាស់ៗនៅក្នុងប្រទេសជប៉ុនបែរជានាំគ្នាចង់ចូលគុក ដោយសារតែភាពឯកា និងចង់អោយមានអ្នកមើលថែរ។ តាមប្រភពបានអោយដឹងថាមនុស្សចាស់ជាច្រើនមានផ្ទះខ្លួនឯងហើយ តែគាត់មិនមានអារម្មណ៍សុខស្រួលនោះទេ។
បែបនេះហើយទើបគាត់សម្រេចចិត្តនាំគ្នាចង់ទៅរស់នៅក្នុងគុក ព្រោះនៅទីនោះមានអ្នកចាំមើលថែរក្សាគាត់។ គុកនៅប្រទេសជប៉ុនត្រូវបានគេដឹងទូទាំងពិភពលោកថាជាគុកដែលមិនសូវមានអ្នកទោសនោះទេ ជាពិសេសអ្នកទោសកំរិតធ្ងន់ធ្ងរគឺមិនមានសោះតែម្តង។ អ្នកទោសដែលរស់នៅក្នុងគុកត្រូវបង់ប្រាក់ប្រមាណជាជាង ២០០០០ដុល្លារ ហើយអ្នកទោសដែលជាមនុស្សចាស់ត្រូវបង់ច្រើនជាងនេះទៀតព្រោះត្រូវបន្ថែមលើសេវាមើលថែសុខភាពទៀត។ តាមសម្តីអ្នកជាប់គុកវ័យចំណាស់ម្នាក់បានប្រាប់ថាគាត់ពេញចិត្តនឹងរស់នៅទីនេះ វាមានភាពងាយស្រួលជាងខាងក្រៅ នាងសន្យានឹងខ្លួនឯងថានឹងមិនចេញទៅវិញទេ៕
អត្ថបទ ៖ Mali
ប្រភព ៖ sanook