Qualcomm បង្ហាញបន្ទះឈីបនាគរាជថ្មី snapdragon 855+ ដើរលឿនជាងមុន ១៥%
- July 17, 2019
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Qualcomm ទើបតែបានដាក់បង្ហាញជាផ្លូវការនូវបន្ទះ Chip ស៊េរីចុងក្រោយរបស់ខ្លួន ដែល Chip នេះត្រូវបានក្រុមហ៊ុនអះអាងថា មានលក្ខណៈល្អប្រសើរជាង Chip ស៊េរីមុនៗជាច្រើនចំណុច។ Chip ស៊េរីថ្មីរបស់ Qualcomm ត្រូវបានគេហៅថា Snapdragon 855+ ហើយវាត្រូវបានគេអះអាងថា នឹងជួយជំរុញឲ្យ CPU និង GPU ដំណើរការបានលឿនជាងធម្មតារហូតដល់ ១៥% ឯណោះ។
Snapdragon 855+ ត្រូវបានគេរាយការណ៍ផងដែរថា ស័ក្កសមបំផុតក្នុងការបំពាក់ជាមួយនឹង X50 modem សម្រាប់ដំណើរការអ៊ីនធឺណិតល្បឿន 5G។ តាមការចុះផ្សាយរបស់សារព័ត៌មាន GSMARENA បានព្យាការណ៍ថា យ៉ាងយូរនៅត្រឹមចុងឆ្នាំនេះ Snapdragon 855+ នឹងត្រូវបានគេយកទៅបំពាក់ក្នុងឧបករណ៍បច្ចេកវិទ្យាស្ទើរតែជាងពាក់កណ្តាលនៃទីផ្សារទាំងមូល និងជាពិសេសគឺប្រភេទស្មាតហ្វូនម៉ូដែលចុងក្រោយតែម្តង។ ការអភិវឌ្ឍន៍បាននូវបន្ទះ Chip ស៊េរី Snapdragon 855+ នេះជាសញ្ញាបង្ហាញថា ក្រុមហ៊ុន Qualcomm បានបោះជំហ៊ានទៅមុខមួយកម្រិតទៀតក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួន៕

អត្ថបទ៖ ភក្តី
- Share This Post:






