ព័ត៌មានជាតិ
ដកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុចេញ ហើយដាក់អនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ពន្ធ័សាធារណៈឡើងជំនួសវិញ
BY Khmernote Media
July 17, 2019
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល បានដកលោក ណុប ហេង ពីតំណែង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ឲ្យមកបម្រើការនៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូនវិញរង់ចាំទទួលភារកិច្ចថ្មី។
ដោយ លោក បូរី វង្សសានិត្យ អនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ពន្ធ័សាធារណៈនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការនិងដឹកជញ្ជូននឹងមកទទួលតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុវិញ៕


