ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលមិនបានប្រកាសឲ្យផ្អាកបរិភោគសាច់ជ្រូកនោះទេ

    BY Khmernote Media July 17, 2019
    ក្រសួងសុខាភិបាលមិនបានប្រកាសឲ្យផ្អាកបរិភោគសាច់ជ្រូកនោះទេ

    ថ្មីៗនេះជំងឺប៉េស្តជ្រូកបានរាលត្បាតដល់ក្នុងប្រទេសកម្ពុជាយើងហើយ ដែលធ្វើអោយប្រជាពលរដ្ឋភាគច្រើនខ្លាចរអារក្នុងការបរិភោគសាច់ជ្រូក ជាពិសេសក្រោយទទួលបានសម្លេងពីជនអនាមិក ដែលបានផ្ញើតគ្នាថា ក្រសួងបានប្រកាសមិនអោយបរិភោគសាច់ជ្រូកទៀតនោះធ្វើអោយប្រជាពលរដ្ឋកាន់តែភ័យខ្លាចកាន់តែខ្លាំងក្នុងការបរិភោគសាច់ជ្រូក។

    ក្នុងឱកាសសន្និសីទសារព៌តមានស្តីពីជំងឺគ្រុនឈាម លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា”ក្រសួងសុខាភិបាលមិនបានធ្វើការប្រកាសណាមួយទាក់ទងក្នុងការផ្អាកមិនអោយបរិភោគសាច់ជ្រូកនោះទេ ដោយថ្មីៗនេះនៅលើបណ្តាញសង្គមជាច្រើនបានផ្សព្វផ្សាយតគ្នាថា ក្រសួងបានប្រកាសអោយផ្អាកបរិភោគសាច់ជ្រូក ១ខែទៅ២ខែ សិនដោយសារតែជំងឺប៉េស្តជ្រូក បានវាយលុកចូលក្នុងប្រទេសកម្ពុជាហើយ។” លោកបានបន្តទៀតថា” ជំងឺប៉េស្តជ្រូក មិនមែនជាជំងឺដែលឆ្លងមកមនុស្សនោះទេ ហើយវាក៏មិនមែនជាជំងឺថ្មីអ្វីនោះដែរ ដោយវាបានកើតឡើងជាង១០០ឆ្នាំហើយចឹងវិទ្យាសាស្រ្តក៏មានវិធីនឹងការទប់ទល់នឹងជំងឺប៉េស្តជ្រូកនេះផងដែរ”។

    សូមបញ្ជាក់ផងដែរថា ថ្មីនេះនៅកម្ពុជាយើងបានសង្កេតឃើញថាជំងឺប៉េស្តជ្រូកបានរាលដាលនៅក្នុងខេត្តមួយចំនួនហើយដូចជា ខេត្តត្បូងឃ្មុំ ខេត្តតាកែវ និងខេត្តរតនៈគីរី តែជំងឺប៉េស្តជ្រូកមិនអាចឆ្លងមកមនុស្សបាននោះទេ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay