ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អាកសំណង់អគារ និងផ្ទះល្វែង៣កន្លែង នៅក្នុងខណ្ឌចំការមន

    BY Khmernote Media July 17, 2019
    ផ្អាកសំណង់អគារ និងផ្ទះល្វែង៣កន្លែង នៅក្នុងខណ្ឌចំការមន

    ភ្នំពេញ៖ នៅព្រឹក ថ្ងៃពុធ ១រោច​ ខែ​ អាសាឍ​ ឆ្នាំ​ កុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​ ១៧ ខែ​ កក្កដា ឆ្នាំ​ ២០១៩​ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន​ លោក អាំង​ សិរីពិសិដ្ឋ អភិបាលរង​ នៃគណៈអភិបាលខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ការិយាល័យរៀបចំដែនដី​ គនរូបនីយកម្ម​ សំណង់​ និងភូមិបាលខណ្ឌ​ រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងមេភូមិ៣​ ចុះត្រួតពិនិត្យសំណង់នៅលើផ្លូវលេខ​ ៤២២ ភូមិ​ ៣ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ ចំនួន​ ០៣​ ទីតាំងដូចខាងក្រោម៖

    ទី១. អគារសំណង់ផ្ទះល្វែង ដែលពុំមានលិខិតអនុញ្ញាត (ពុំទាន់បង្ហាញលិខិតអនុញ្ញាត) របស់លោក ស្រី ចន្ធូ ទីតាំងផ្ទះលេខ​ ១៨​ ក្រោយពីបានពិនិត្យមើលស្ថានភាពជាក់ស្តែងរួច ប្រធានក្រុមការងារ បានណែនាំឲ្យម្ចាស់សំណង់៖

    – រើសម្ភារៈសំណង់ចេញពីចិញ្ចើមផ្លូវក្នុងរយៈពេល៣ថ្ងៃ
    – ណែនាំឲ្យកម្មករ និងក្រុមជាងទាំងអស់ស្នាក់នៅក្រៅការដ្ឋាន ដោយមិនអនុញ្ញាតឲ្យស្នាក់នៅក្នុងការដ្ឋានជាដាច់ខាត
    – ផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន

    ទី២. អគារសំណង់ផ្ទះល្វែងដោយជួសជុល និងសាងសង់បន្ថែម ដែលព៊ំមានលិខិតអនុញ្ញាត (ពុំទាន់បង្ហាញលិខិតអនុញ្ញាត) របស់លោក គង់ រ៉ាឌី ទីតាំងផ្ទះលេខ៨ ក្រោយពីបានពិនិត្យមើលស្ថានភាពជាក់ស្តែងរួច ប្រធានក្រុមការងារ បានណែនាំឲ្យម្ចាស់សំណង់ ៖

    – រើសម្ភារៈសំណង់ចេញពីចិញ្ចើមផ្លូវក្នុងរយៈពេល៣ថ្ងៃ
    – ណែនាំឲ្យកម្មករ និងក្រុមជាងទាំងអស់ស្នាក់នៅក្រៅការដ្ឋាន ដោយមិនអនុញ្ញាតឲ្យស្នាក់នៅក្នុងការដ្ឋានជាដាច់ខាត
    – ផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន

    ទី៣. អគារស្នាក់នៅរួម ដែលសង់ខុសពីលិខិតអនុញ្ញាត (ខុសនគរូបនីយកម្ម) របស់លោក លី សង្ហា ស្ថិតនៅទីតាំងផ្ទះលេខ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្រោយពីបានពិនិត្យមើលស្ថានភាពជាក់ស្តែងរួច ប្រធានក្រុមការងារ បានណែនាំឲ្យម្ចាស់សំណង់៖

    – រើសម្ភារៈសំណង់ចេញពីចិញ្ចើមផ្លូវក្នុងរយៈពេល៣ថ្ងៃ
    – ណែនាំឲ្យកម្មករ និងក្រុមជាងទាំងអស់ស្នាក់នៅក្រៅការដ្ឋាន ដោយមិនអនុញ្ញាតឲ្យស្នាក់នៅក្នុងការដ្ឋានជាដាច់ខាត
    – ផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន។

    ប្រភព៖ រដ្ឋបាលខណ្ឌចំការមន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay