គ្រាន់តែខោខូវប៊យចាស់ៗ ក៏អាចកែច្នៃទៅជាសម្រាប់ដាក់ផ្កាបានយ៉ាងស្រស់ស្អាត
យើងដឹងហើយថាការដើរទិញឥវ៉ាន់គឺជាចំណង់ចំណូលចិត្តបស់នារីគ្រប់រូប ជាពិសេសសម្លៀកបំពាក់។ ហើយនៅពេលដែលសម្លៀកបំពាក់ចាស់ៗយើងក៏មិនដាច់ចិត្តបោះ ចោលដោយយើងមានការសោកស្ដាយ។ តែពេលនេះអស់បារម្ភទៀតហើយ យើងអាច យកខោខូវប៊យចាស់ៗមកធ្វើជាផើងផ្កានៅក្នុងសួនរបស់យើងយ៉ាងស្អាត និងមិនចំណាយថវិកាច្រើនឡើយ ពិសេសគឺមានភាពច្នៃប្រឌិតទៀតផង និងកាន់តែមានភាពទាក់ទាញ។ ចង់ដឹងយ៉ាងណា សូមមើលរូបខាងក្រោមនេះ៖
១. ដំណាំឈើខោខូវប៊យ ជាមួយនឹងហ្គីតា៖ ខោខូវប៊យគឺយើងអាចយកវាមកកែច្នៃបានជាច្រើនម៉ូត គឺក្លាយពីស្ទាយធម្មតាមកជាស្ទាយបែបអ្នកលេងហ្គីតាវិញ ដោយគ្រាន់តែលំអជាមួយនឹងស្បែកជើងចាស់ៗក៏មើលទៅទាក់ទាញ។

២. ការរៀបចំឲ្យដូចជាមនុស្ស៖ ស្ទាយមួយនេះអាចមើលទៅដូចជាកំប្លែង ប៉ុន្ដែវាមានភាពទាក់ទាញជាខ្លាំងហើយក៏មានភាពងាយស្រួលក្នុងការធ្វើទៀតផង។ ដោយយើងគ្រាន់តែដាក់ថង់ប្លាសិកចូលទៅក្នុងខោ បន្ទាប់មកដាក់ដីចូលឲ្យពេញល្អហើយដាក់ផ្កាចូលជាការស្រេច។ ដើម្បីឲ្យបាននឹងថ្កល់យើងត្រូវយកខ្សែមកចងជាប់ជាមួយនឹងចង្កេះខោ ហើយភ្ជាប់វាទៅនឹងរនាំងនៃរបង រឺរបងសួនរបស់អ្នក។

៣. ច្នៃជាផើងតូចៗ៖ អ្នកក៏អាចកាត់វាតូចៗដើម្បីធ្វើជាផើងផ្កាដ៏ស្រស់ស្អាត ដោយអ្នកគ្រាន់កាត់ហោប៉ៅខាងក្រោយហើយប្តូរទៅជាសម្រាប់ដាក់ដាំផ្កា ហើយអាចយកទៅព្យួរតិចតួចនៅគ្រប់ទីកន្លែងដែលអ្នកចង់បានដូចជាបន្ទប់ទឹក រឺក៏នៅសួនច្បារជាដើម។

អត្ថបទ៖ Sai
ប្រភព៖ timesofindia