បច្ចេកវិទ្យា

Galaxy Note 10 នឹងប្រើឆ្នាំងសាកលឿនកម្លាំង 25W ចំណែកឯ Note 10+ វិញប្រើ 45W ឯណោះ

BY
Khmernote Media
July 18, 2019

កាលពីពេលថ្មីៗនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីគុណសម្បត្តិមួយចំនួនរបស់ទូរស័ព្ទឆ្លាតវ័យ Samsung Galaxy Note 10 និង Note 10+ ដែលនឹងមានវត្តមានលើទីផ្សារនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ភាគច្រើននៃសារព័ត៌មានទាំងនោះបានរៀបរាប់ផ្តោតសំខាន់តែលើអេក្រង់ កាមេរ៉ា និងប្រព័ន្ធអ៊ីនធឺណិត ដែលមាននៅក្នុងទូរស័ព្ទតែប៉ុណ្ណោះ។ យ៉ាងណាក្តី Samsung Galaxy Note 10 និង Note 10+ មិនមែនមានចំណុចល្អត្រឹមតែ ៣ ចំណុចខាងលើនេះទេ តែថ្មរបស់ពួកវាមានចំណុចល្អប្រសើរដែរ បើធៀបទៅនឹងទូរស័ព្ទ Samsung ស៊េរីមុនៗ។

ជាក់ស្តែងបើយោងតាមសារព័ត៌មាន GSMARENA បានរាយការណ៍ថា ថ្មរបស់ Samsung Galaxy Note 10 នឹងមានចំណុចពិសេសមួយគឺបញ្ចូលថ្មឆាប់ពេញជាងមុន ដោយ Galaxy Note 10 មានមកស្រាប់នូវឆ្នាំសាកកម្លាំង 25W ដោយឡែក Galaxy Note 10+ ប្រើឆ្នាំសាករហូតដល់ 45W ឯណោះ។ តាមព័ត៌មានលេចធ្លាយបានឲ្យដឹងផងដែរថា Note 10 នឹងមានថាមពលថ្ម 4,170mAh ចំណែកឯ Note 10+ វិញមានថាមពលថ្មរហូតដល់ទៅ 4,500mAh៕

អត្ថបទ៖ ភក្តី

Share This Post: