ព័ត៌មានជាតិ
ប្រុងខ្លួនទៅ! ចាប់ពេលនេះទៅអ្នកមិនពាក់មួកសុវត្ថិភាព ប៉ូលីសលែងផាកពិន័យជាលុយហើយ តែអនុញ្ញាតគោលការណ៍បែបនេះវិញ
BY Khmernote Media
July 19, 2019
យោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាចាប់ពីថ្ងៃនេះតទៅទាំងអ្នកបើកបរ និងអ្នកជិះពីក្រោយគឺត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា និងគ្រប់ពេលវេលា ទាំងពេលយប់ និងថ្ងៃ។ បេីមិនពាក់មួកសុវត្ថិភាព នគរបាលចរាចរណ៍ និងធ្វេីការឃាត់មិនអោយបន្តដំណេីរទៅមុខទៀតឡេីយ រហូតទាល់តែរកមួកសុវត្ថិភាពមកពាក់។
ដោយនគរបាលចាប់ផ្តើមធ្វើយុទ្ធនាការនេះរយៈពេលមួយខែ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ចំពោះការចុះធ្វេីការផ្សព្វផ្សាយ អប់រំនេះ គឺមិនមានការផាកពិន័យឡេីយ។ ដេីម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ សូមបងប្អូនប្រជាលរដ្ឋទាំងអស់ចូលរួមគោរពចរាចរណ៍អោយបានគ្រប់ៗគ្នា៕
