ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាហាវហ្មង! ឃាត់ខ្លួនចិន៨នាក់ ជាប់ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា

    BY Khmernote Media July 22, 2019
    សាហាវហ្មង! ឃាត់ខ្លួនចិន៨នាក់ ជាប់ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា

    ខេត្តព្រះសីហនុ៖ កាលពីរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩  សមត្ថកិច្ចចម្រុះមាននគរបាលនិងកងរាជអាវុធហត្ថខេត្តបង្ក្រាបបានករណីជនជាតិចិនចាប់ជំរិត ជនជាតិចិនដូចគ្នា នៅសណ្ឋាគារនិងកាសុីណូ ឃ្វីនកូ បន្ទប់លេខ៦ ជាន់ទី៥ ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ។

    សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានគ្នា២នាក់ ចំណែកជនសង្ស័យមាន បក្ខពួកចំនួន៨នាក់ វត្ថុតាំង រួមមាន៖

    ១/ រថយន្តlexus 570មួយគ្រឿង
    ២/ ទូរស័ព្ទ១០គ្រឿង
    ៣/ កាតធនាគារ ១៣
    ៤/ លិខិត ឆ្លងដែន៣ក្បាល
    ៥/ អត្តសញ្ញណប័ណ្ណចិន៤ច្បាប់
    ៦/ កាបូបស្ពាយ១
    ៧/ ខ្សែរិត ១ដុំ បច្ចុប្បន្ន នគរបាលខេត្ត នាំយកជនសង្ស័យ ទៅសាកសួរដើម្បី បន្តនិតិវិធី តាមផ្លូវច្បាប់៕

    ប្រភព៖ លោកពូ ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay