នោះ! ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ព្រមានចាប់ខ្លួនលោក សាន ប៊ុនធឿន
យោងតាមការបញ្ជាក់ពីលោក ផែង វណ្ណៈ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានមានប្រសាសន៍តាម តេឡក្រាមនៅព្រឹកនេះព្រមានខ្លាំងៗទៅលេីលោក សាន ប៊ុនធឿន ចាងហ្វាងកាសែតមួយរូប ដោយអោយលោក សាន ប៊ុនធឿន ធ្វើការសុំទោសលោកឧត្ដមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាបន្ទាន់ បេីមិនដូចនេះទេ លោក សាន ប៊ុនធឿន ប្រឈមមុខនឹងការចាប់ខ្លួនហេីយ ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា លោក សាន ប៊ុនធឿន បានចោទប្រកាន់ដោយគ្មានភស្តុតាងថា លោកឧត្ដមសេនីយ៍ ហេង ប៊ុនទី ចាប់ប្រជាជន និង អ្នកកាសែត ដាក់គុកដេីម្បីផ្គាប់ចិត្តអ្នកមានលុយជាថ្នូរនឹងលុយទាំងបាច់ៗ ។ ដូច្នេះបេីរកភស្តុតាងមិនបានទេ លោក សាន ប៊ុនធឿន ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕


