ក្រុមហ៊ុនតូយ៉ូតាបង្ហាញមនុស្សយន្តទំនើបជាច្រើន ដើម្បីត្រៀមសម្រាប់ទទួលកីឡាអូឡាំពិកឆ្នាំ 2020
- BY
- autoadmin
- July 22, 2019
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp ដែលជាអ្នកឧបត្ថម្ភធំមួយរបស់កីឡាអូឡាំពិក កំពុងត្រៀមខ្លួនជាមួយនឹងមនុស្សយន្តជាច្រើន សម្រាប់ការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូនៅឆ្នាំក្រោយ។ ក្នុងចំណោមបច្ចេកវិទ្យាដែលពួកគេបានដាក់បង្ហាញក្នុងថ្ងៃចន្ទនេះ យើងឃើញមានមនុស្សយន្តចំនួន ២ ដែលគួរឱ្យស្រឡាញ់ដូចជាកូនឆ្មា ដោយពួកវាអាចកម្រើកម្រាមដៃបាន ចំណែកភ្នែករបស់វានឹងប្ដូរទៅជារូបផ្កាយ និងបេះដូង។ ពួកវាមិនសូវជាចេះដើរ និងនិយាយបានល្អដូចគេទេ ប៉ុន្តែអ្នកផលិតលោក Tomohisa Moridaira បាននិយាយថា ពួកវាអាចជាចំនួនកាន់ភ្លើងគុប (torch)។

មួយទៀតគឺបច្ចេកវិទ្យា T-TR1 ដែលបង្កើតឡើងដោយ វិទ្យាស្ថានវិទ្យាសាស្ត្រមនុស្សយន្តតូយ៉ូតានៅក្នុងសហរដ្ឋអាមេរិក ដោយបច្ចេកវិទ្យា «virtual mobility» មួយនេះបានធ្វើឱ្យក្រុមហ៊ុនឈានដល់កម្រិតថ្មីមួយប្លែកពីគេ។ T-TR1 ជាបច្ចេកវិទ្យាកម្របំផុតមួយ ដោយវាប្រៀបដូចជាខ្លួនយើងម្នាក់ទៀតនៅក្នុងអេក្រង់ធំមួយ។ វាត្រូវបានគេរចនាក្នុងគោលបំណងឱ្យអ្នកដែលមិនបានទៅចូលរួមកីឡាអូឡាំពិក អាចមានអារម្មណ៍ថា ពួកគេកំពុងស្ថិតនៅទីលានមើលការប្រកួតដែរ ជាមួយនឹងអេក្រង់ប៉ុនខ្លួនមនុស្សមួយនេះ។

ចំណែកមួយនេះវិញមានឈ្មោះថា Field Event Support Robot ថ្វីបើមើលទៅស្រដៀងនឹងមាស៉ីនបូមធូលី ប៉ុន្តែវាត្រូវបានរចនាដើម្បីជំនួននៅក្នុងទីលានប្រកួត។ វាជាមនុស្សយន្តមានមុខងារស្វ័យប្រវត្តិ ដើម្បីជួយដល់ការងារទាក់ទងនឹងកីឡាចោលលំពែង កាត់បន្ថយថ្លៃចំណាយលើការជួលបុគ្គលិក។ FSR នឹងចាំរើសលំពែងដែលគេគប់រួច ហើយវានឹងកំណត់ផ្លូវដែលល្អប្រសើរបំផុតដើម្បីធ្វើដំណើរ៕




អត្ថបទ៖ លីដា
- Share This Post:






