ថ្ងៃប្រឡងបាក់ឌុប កុំយករបស់អីផ្សេង ក្រៅពីរបស់ទាំងនេះចូលបន្ទប់ប្រឡង បើមិនចង់មានបញ្ហា
- July 22, 2019
ខណៈនៅពេលតែជិត១ខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងមកដល់ ដែលប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ហើយយើងសង្កេតឃើញប្អូនៗសិស្សានុសិស្សគ្រប់គ្នា កំពុងតែប្រឹងប្រែងរៀនសូត្រឥតឈប់ឈរ។ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសអំពីសម្ភារៈ ដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់ប្រឡងមានដូចជា៖
+ ប៊ិចពណ៌ខៀវ
+ ខ្មៅដៃ
+ បន្ទាត់
+ ដែកឈាន
+ និងរ៉ាបព័រទ័រ។
ក្រៅពីសម្ភារៈខាងលើនេះ សម្ភារៈផ្សេងទៀតមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់ប្រឡងឡើយ ឬអនុរក្សនឹងធ្វើការខកហូតរក្សាទុកបណ្តោះអាសន្ន រហូតដល់ប្រឡងចប់ទើបប្រគល់ឲ្យវិញ៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






