ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ ឧត្ដមសេនីយ៍ឯក ស ថេត ចុះពិនិត្យដោយផ្ទាល់តែម្តង ចំពោះអ្នកបើកបរមិនពាក់មួកសុវត្ថិភាពតាមដងផ្លូវ

    BY Khmernote Media July 22, 2019
    ព្រឹកនេះ ឧត្ដមសេនីយ៍ឯក ស ថេត ចុះពិនិត្យដោយផ្ទាល់តែម្តង ចំពោះអ្នកបើកបរមិនពាក់មួកសុវត្ថិភាពតាមដងផ្លូវ

    នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលចរាចរណ៍នៅរាជធានីភ្នំពេញ ចាប់ផ្ដើមយុទ្ធនាការ រឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសទៅលើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព។ ដោយនៅព្រឹកនេះផងដែរ ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមដឹកនាំយុទ្ធនាការនេះ តាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបានធ្វើការចែកមួកសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមិនពាក់មួក។

    ដោយ ឧត្ដមសេនីយ៍ឯក ស ថេត បានរៀបរាប់ឲ្យដឹងថា៖ “បន្ទាប់ពីបានដឹកនាំ កងកម្លាំងនគរបាលគោរពទង់ជាតិ នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរួចហើយ,នាព្រឹកថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ខ្ញុំបានបន្តចុះត្រួតពិនិត្យតាមបណ្ដាគោលដៅ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសការរឹតបណ្ដឹង ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណើរ និងអ្នកបេីកម៉ូតូកង់បី ដែលមិនពាក់មួកសុវត្ថិភាព។ ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណេីរ និងអ្នកបេីកម៉ូតូកង់បី ដែលមិនពាក់មួកសុវត្ថិភាពត្រូវឃាត់ ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។

    នាព្រឹកនេះ ខ្ញុំសង្កេតឃេីញ ថាមានអ្នកបេីកបរម៉ូតូ អ្នករួមដំណេីរ និងអ្នកបេីកម៉ូតូកង់បីមួយចំនួន មិនបានពាក់មួកសុវត្ថិភាពនោះទេ។ ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ ខ្ញុំក៏បានចែកជូន នូវមួកសុវត្ថិភាពមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនបានពាក់មួកសុវត្ថិភាពផងដែរ”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay