ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បន្ទាប់ពីនាយឧត្តមសេនីយ៍​ សៅ​ សុខា ព្រមានចាប់ខ្លួន​ ព្រឹកមិញនេះ លោក សាន្ត​ ប៊ុនធឿន​ ធ្វើការ live វីដេអូសុំទោសជាសាធារណៈហើយ

    BY Khmernote Media July 22, 2019
    បន្ទាប់ពីនាយឧត្តមសេនីយ៍​ សៅ​ សុខា ព្រមានចាប់ខ្លួន​ ព្រឹកមិញនេះ លោក សាន្ត​ ប៊ុនធឿន​ ធ្វើការ live វីដេអូសុំទោសជាសាធារណៈហើយ

    បន្ទាប់ពីមានការព្រមានចាប់ខ្លួន ពីនាយឧត្តមសេនីយ៍​ សៅ​ សុខា​ រឿងលោកសាន្ត​ ប៊ុនធឿន​ បានធ្វើការចោទលោកឧត្ដមសេនីយ៍​ ហេង​ ប៊ុន​ទី​ មេបញ្ជាការ​កង​រាជអាវុធហត្ថខេត្តព្រះសីហនុ​ ចាប់អ្នកកាសែត​ និងប្រជាពលរដ្ឋ ជាថ្នូរយកលុយពីឈ្មួយដីធ្លី នៅព្រឹកនេះលោក​ សាន្ត​ ប៊ុនធឿន​ ក៏បានធ្វើការ live វីដេអូសុំទោស ព្រមទាំងទទួលស្គាល់កំហុស។

    ដោយលោក សាន្ត​ ប៊ុន​ធឿន​ ជាចាងហ្វាង​សារព័ត៌មាន​សំឡេង​ស្នេហា​ជាតិ បានសរសេររៀបរាប់ថា៖ “សាន្ត ប៊ុនធឿន សូមកែតម្រូវ និងសូមទោសកងរាជអាវុធហត្ថជាសាធារណៈ នូវកំហុសឆ្គងកាលពីយប់មិញ”។ ហើយលោកក៏បានបញ្ជាក់ថា លោកនឹងធ្វើលិខិតសុំទោសនិងកែតម្រូវជាលាយលក្ខ័អក្សរមួយទៀតផងដែរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម​៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay