ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សរាប់សែននាក់ប្រមូលផ្តុំគ្នាមុខសេតវិមានអាមេរិក ដើម្បីប្រឆាំងតវ៉ាឲ្យមានការកែទម្រង់ច្បាប់គ្រប់គ្រងអាវុធ

    BY Khmernote Media March 25, 2018
    មនុស្សរាប់សែននាក់ប្រមូលផ្តុំគ្នាមុខសេតវិមានអាមេរិក ដើម្បីប្រឆាំងតវ៉ាឲ្យមានការកែទម្រង់ច្បាប់គ្រប់គ្រងអាវុធ

    អាមេរិក៖ កាលពីព្រឹកថ្ងៃសៅរ៍ថ្មីៗនេះ ប្រជាពលរដ្ឋអាមេរិកជាច្រើន ជាពិសេសក្មេងៗសិស្សសាលាបាននាំគ្នាធ្វើការប្រឆាំងតវ៉ាចង់ឲ្យរដ្ឋាភិបាលអាមេរិកធ្វើការកែទម្រង់ច្បាប់គ្រប់គ្រងអាវុធជាថ្មីឲ្យមានការតឹងរឹង។ ការប្រឆាំងតវ៉ានេះមានឈ្មោះ March For Our Lives ដែលបានធ្វើឡើងនៅទីក្រុង Washington DC ហើយការតវ៉ានេះបង្កើតឡើងដោយក្រុមយុវជន ដែលបានរស់រានមានជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារនៅសាលារៀនមួយកន្លែងក្នុងទីក្រុង Parkland រដ្ឋ Florida បានបណ្តាលឲ្យសិស្សសាលាក្មេងៗ និងគ្រូបង្រៀនចំនួន១៧នាក់ស្លាប់បាត់បង់ជីវិត។

    ការប្រឆាំងតវ៉ានោះផងដែរ គេសង្កេតឃើញមានមនុស្សយ៉ាងច្រើនកុះករចូលរួម ហើយយោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា គ្រាន់តែនៅក្នុងទីក្រុង Washington DC មានមនុស្សចូលរួមតវ៉ាប្រមាណជាង៨០ម៉ឺននាក់ឯណោះ។ នៅក្នុងព្រឹត្តិការណ៍នោះផងដែរ គេសង្កេតឃើញវត្តមានតារាចម្រៀង តារាសម្តែង ពិធីករ-ពិធីការិនីល្បីឈ្មោះ និងអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនក៏បាននាំគ្នាចូលរួមប្រឆាំងតវ៉ាផងដែរ៕

    អត្ថបទ៖ សេម
    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay