កូរ៉េខាងត្បូងបានបាញ់ព្រមានយន្តហោះយោធារុស្ស៉ីជាច្រើនគ្រាប់ ដោយសារពួកគេចូលឈ្លានពានលើដែនអាកាសរបស់ខ្លួន
មន្រ្តីនៅទីក្រុងសេអ៊ូលបាននិយាយថា យន្តហោះចម្បាំងរបស់កូរ៉េខាងត្បូងបានបាញ់ព្រមានជាច្រើនគ្រាប់ បន្ទាប់ពីយន្តហោះយោធារុស្ស៉ីបានរំលោភទ្វេដងទៅលើដែនអាកាសរបស់ប្រទេស។ ក្រុមមន្ត្រីបាននិយាយថា យន្តហោះយោធាចិនក៏បានចូលដែនអាកាសរបស់កូរ៉េខាងត្បូងកាលពីថ្ងៃអង្គារផងដែរ ហើយបន្ទាប់មកទៀតក៏មានអមជាមួយយន្តហោះរុស្ស៉ីតែម្ដង។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា យន្តហោះចម្បាំងរុស្ស៉ីដំបូងឡើយបានរំលោភលើតំបន់នាយឆ្នេរសមុទ្រខាងកើតរបស់ខ្លួន នៅម៉ោងប្រហែល ៩ព្រឹក (ម៉ោងក្នុងស្រុក) កាលពីព្រឹកថ្ងៃអង្គារនេះ។

ក្រុមមន្រ្តីបាននិយាយថា ដំបូងឡើយយន្តហោះ F-15k និង F-16k របស់កូរ៉េខាងត្បូងមានការស្ទាក់ស្ទើរ ដើម្បីរារាំង និងបាញ់ព្រមានទៅយន្តហោះចម្បាំងរុស្ស៊ី ប៉ុន្តែដោយសារខាងរុស្ស៉ីរំលោភលើដែនអាកាសរបស់ពួកគេ ទើបពួកគេសម្រេចធ្វើយ់ាងនេះ។ យន្តហោះចម្បាំងរុស្ស៊ីក៏បានត្រឡប់ទៅសមុទ្រខាងកើតវិញ ប៉ុន្តែក្រោយមកក៏បានត្រឡប់មកម្ដងទៀត ហើយខាងកូរ៉េខាងត្បូងក៏បាញ់ព្រមានជាច្រើនគ្រាប់ម្ដងទៀតដូចគ្នា។ ប៉ុន្តែយ៉ាងណាក៏ដោយការឈ្លានពានរបស់រុស្ស៉ីទាំង ២ លើកពួកគេមិនបានបាញ់តបមកខាងកូរ៉េវិញទេ៕


អត្ថបទ៖ លីដា