ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុងប៉េកាំងនិយាយថា អាមេរិកល្មមដកដៃដ៏កខ្វក់របស់ពួកគេ ចេញពីរឿងផ្ទៃក្នុងនៅហុងកុងទៀតទៅ

    BY autoadmin July 23, 2019
    ក្រុងប៉េកាំងនិយាយថា អាមេរិកល្មមដកដៃដ៏កខ្វក់របស់ពួកគេ ចេញពីរឿងផ្ទៃក្នុងនៅហុងកុងទៀតទៅ

    ទីក្រុងប៉េកាំង៖ ប្រទេសចិនបានចោទប្រកាន់មន្ត្រីអាមេរិកកាលពីថ្ងៃអង្គារថា បាននៅពីក្រោយខ្នងហេតុការណ៍បាតុកម្មដោយហិង្សានៅក្នុងទីក្រុងហុងកុង។ ការចោទប្រកាន់គឺដោយសារកាលពីពេលថ្មីៗនេះ មានពួកអាវសមួយក្រុមបានចូលទៅវាយប្រហារពួកអាវខ្មៅ ដែលពួកគេកំពុងត្រឡប់មកពីធ្វើបាតុកម្មប្រឆាំងរឿងធ្វើច្បាប់បត្យាប័នវិញ នៅឯស្ថានីយរថភ្លើងមួយរបស់ក្រុង។

    អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី ហួ ជុនយីង (Hua Chunying) បានធ្វើអត្ថាធិប្បាយនៅឯសន្និសីទសារព័ត៌មានមួយថា អាមេរិកល្មមឈប់លូកដៃកខ្វក់របស់ពួកគេ ចូលរឿងផ្ទៃក្នុងរបស់ទីក្រុងនេះទៀតទៅ។ អ្នកស្រីបានឆ្លើយបែបនេះគឺដោយសារមានការសួរសំណួរ ជុំវិញរឿងរ៉ាវដែលកំពុងកើតមាននៅហុងកុង។ ការកើនឡើងអំពើហឹង្សានៅក្នុងទីក្រុងកាលពីសប្តាហ៍មុន កាន់តែធ្វើឱ្យទីក្រុងមានវិបត្តិទាក់ទងនឹងច្បាប់បត្យាប័នដ៏ចម្រូងចម្រាស ដោយក្រុមបាតុករនៅតែទាមទារឱ្យមានការលុបចោលទាំងស្រុង ទោះបីជា CEO របស់ក្រុងនិយាយថា ច្បាប់នោះបានស្លាប់ហើយក្ដី៕

    អត្ថបទ៖ លីដា

    Share This Post: