ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន vivo បញ្ចេញ Smart Phone កំពូលរបស់ខ្លួន V9 ជាផ្លូវការនៅកម្ពុជា

    BY Khmernote Media March 26, 2018
    ក្រុមហ៊ុន vivo បញ្ចេញ Smart Phone កំពូលរបស់ខ្លួន V9 ជាផ្លូវការនៅកម្ពុជា

    ក្រុមហ៊ុន vivo បានបង្ហាញកំពូលស្មាតហ្វូនរបស់ខ្លួនជាផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកសារព័ត៌មាន តំណាងចែកចាយរបស់ខ្លួន ក៏ដូចជាវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជា Brand Ambassador ផ្ទាល់របស់ក្រុមហ៊ុន vivo ផងដែរ។ ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន vivo គឺ vivo V9 ដែលមានបំពាក់កាមេរ៉ាភ្លោះ និងមានអេក្រង់ Full View Display ដ៏ទំនើប ទៀតផង។

    ក្រុមហ៊ុន vivo បានបញ្ជក់ថា ស្មាតហ្វូន V9 ថ្មីនេះ គឺមានអេក្រង់Full View Display ទំហំ 6.3 អ៊ីងមានកម្រិតបង្ហាញ FHD+ 2280×1080 Pixel ដែលនឹងធ្វើឲ្យលោកអ្នកកាន់តែរីករាយជាមួយការប្រើប្រាស់និងទស្សនាវីឌីអូផ្សេងៗ ជាមួយនឹងកម្មវិធីចែកអេក្រង់ 3.0 ក៏នឹងបន្ថែមនូវចំណីអារម្មណ៍ និងភាពកាន់តែងាយស្រួលក្នុងការប្រើប្រាស់មួយកំរិតថែមទៀតផងដែរ។ ស្មាតហ្វូន V9 មានកាមេរ៉ាមុខទំហំ 24MP ដែលបំពាក់នូវសេនសឺ 1/2.78 អ៊ីង ដែលអាចធ្វើឲ្យពន្លឺចូលបានគ្រប់គ្រាន់ នឹងធ្វើឲ្យរូបសែលហ្វីកាន់តែភ្លឺស្អាត។ និយាយរួមទៅ V9 គឺជាទូរស័ព្ទដែលសែលហ្វីច្បាស់ជាងគេនាពេលបច្ចុប្បន្ន។

    នៅលើកាមេរ៉ាស្មាតតហ្វូន V9 ថ្មីនេះ ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយបច្ចេកវិទ្យា A.I. Beauty ដែលជាការប្រមូលព័ត៌មានសម្គាល់ពីមុខមាត់ជាក់លាក់របស់មនុស្សផ្សេងៗពីគ្នាតាមរយៈទិន្នន័យលើផ្ទៃមុខមនុស្សជាច្រើនលាននាក់បូករួមនឹងអ្នកជំនាញវិជ្ជាជីវៈថតរូបនិងអ្នកជំនាញផ្នែកតុបតែងមុខត្រូវបានពិគ្រោះយោបល់ក្នុងអំឡុងពេលនៃដំណើរការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យានេះ។ លើសពីនេះទៀតនោះ កាមេរ៉ាស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យា AR Cute Selfie ដែលអាចឲ្យលោកអ្នកជ្រើសរើសស្ទាយដែលចូលចិត្តធ្វើអោយរូបថតមើលទៅពិសេសនិង កាន់តែតែមានភាពស្រស់ស្អាត។

    ស្មាតហ្វូន V9 ក៏បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដោះសោរដោយស្កេនមុខរួមគ្នា នឹងការដោះសោរដោយស្កេនក្រយ៉ៅដៃបានយ៉ាងលឿនផងដែរ។ ដូចនេះ យើងឃើញថាបច្ចេកវិទ្យារបស់ V9 ពិតជាមានចំនុចគួរអោយចាប់អារម្មណ៍ច្រើនមែនទែន។ V9 មានរ៉េមទំហំ 4GB និងមានអង្គចងចាំទំហំ 64GB នឹងអាចន្ថែមបានដល់ 256GB។ ស្មាតហ្វូនថ្មីនេះ ដំណើរការដោយ Android 8.1 / Funtouch OS4.0 ពិតជាធ្វើអោយការដំណើរការនៃកម្មវិធីមានភាពងាយស្រួលក្នុងការប្រើប្រាស់។ V9 មានថាមពលថ្មទំហំ 3260​ mAh ដែលអាចអោយអ្នកប្រើសម្រាប់ការប្រើប្រាស់ធម្មតាបានមួយថ្ងៃពេញផងដែរ ។ អ្វីដែលប្លែកសំរាប់ស្មាតហ្វូន V9 នោះ គឺមុខងារមិនរំខានដល់ការលេងហ្គេមរបស់អ្នក ដែលនឹងមិនធ្វើអោយការលេងហ្គេមរបស់អ្នកបានកាត់ផ្តាច់នោះទេ ដូចនេះ អ្នកនៅតែអាចលេងហ្គេម និងអាចលើកទូរស័ព្ទក្នុងពេលតែមួយបានថែមទៀតផង។

    ក្រុមហ៊ុន បានន្ថែមថា ស្មាតហ្វូន V9 ដែលជាម៉ូដែលថ្មីរបស់ vivo នេះ គឺពិតជាល្អសម្រាប់អ្នកដែលនិយមចូលចិត្តភាពទាន់សម័យ ជាពិសេសយុវវ័យតែម្តង ពីព្រោះតែតម្លៃសមរម្យ និងភាពទាន់សម័យនៃបច្ចេកវិទ្យារបស់វា។ សំរាប់ការមកដល់របស់ vivo V9 ក្រុមហ៊ុនផ្តល់ តម្លៃពិសេសត្រឹមតែ 329 ដុល្លារប៉ុណ្ណោ ដែលពិតជាសមរម្យជាងស្មាតហ្វូនកំពូលៗ ដែលជាដៃគូររបស់ vivo ដែលមានបច្ចេកវិទ្យាទំនើបដូចគ្នានោះ។​ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុន vivo បានចាប់ដៃគូសហការជាផ្លូវការជាមួយក្រុមហ៊ុន Smart ដែលលោកអ្នកអាចរកជាវបាននូវទូរស័ព្ទ vivo ដោយនឹងទទួលបាននូវកាដូរបន្ថែមពី Smart យ៉ាងច្រើនផងដែរ។




    Share This Post:
    MPO4D jitutoto mpo4d Mpoplay