កុំទាន់ភ័យ! ពេលប្រឡងបាក់ឌុប បើបាត់សលាកបត្រឯកត្តជន ស្រូតធ្វើបែបនេះភ្លាម
- July 24, 2019
នៅសល់តែប្រមាណ៣សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់ ដែលប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំពីដំណោះស្រាយនៅពេលដែលបេក្ខជនធ្វើឲ្យបាត់ប័ណ្ណសម្គាល់ខ្លួន ឬ សលាកបត្រឯកត្តជន នៅមុន និងអំឡុងពេលប្រឡង ដែលមានដូចខាងក្រោម៖
– មុនកាលបរិច្ឆេទប្រឡង បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវទាក់ទងជាមួយគណៈគ្រប់គ្រងសាលា រីឯបេក្ខជនស្វៃរិន ត្រូវទាក់ទងជាមួយមន្ទីរអប់រំ យុវជន និងកីឡា ឲ្យបានឆាប់បំផុតដើម្បីស្នើសុំប័ណ្ណសម្គាល់ខ្លួន សលាកបត្រឯកត្តជនថ្មី ឬលិខិតបញ្ជាក់។
– ក្នុងពេលដំណើរការសំណេរ បេក្ខជនត្រូវទាក់ទងប្រធានមណ្ឌលដើម្បីស្នើសុំលិខិតអនុញ្ញាតឲ្យចូលប្រឡង។

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






