ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្ស៉ីបានអះអាងថា យន្តហោះយោធារបស់ខ្លួនមិនបានបំពានលើព្រំដែនអាកាសរបស់កូរ៉េខាងត្បូងនោះទេ

    BY autoadmin July 24, 2019
    រុស្ស៉ីបានអះអាងថា យន្តហោះយោធារបស់ខ្លួនមិនបានបំពានលើព្រំដែនអាកាសរបស់កូរ៉េខាងត្បូងនោះទេ

    ក្រសួងការពារជាតិរបស់រុស្ស៊ីអះអាងថា យន្តហោះយោធារបស់ខ្លួនមិនបំពានលើព្រំដែនប្រទេសដទៃនោះទេកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលហោះហើរនៅតំបន់កំណត់ដែនអាកាសរបស់កូរ៉េខាងត្បូង។ ពួកគេបានសង្កត់ធ្ងន់ថា ផ្លូវនេះគឺស្របតាមបទបញ្ជាអន្តរជាតិ ហើយបានអះអាងថា យន្ដហោះចម្បាំងរបស់កូរ៉េខាងត្បូងក៏មិនបានបាញ់ព្រមានមកខ្លួនដែរ។ ក្រសួងការបរទេសចិនក៏ទទូចដែរថា តំបន់កំណត់ដែនអាកាសរបស់កូរ៉េខាងត្បូង ឬ KADIZ មិនមែនជាតំបន់ដែនអាកាសនោះទេ ហើយប្រទេសណាមួយក៏អាចមានសេរីភាពក្នុងការចេញចូលនៅក្នុងតំបន់នោះ។

    ពួកគេបានបន្ថែមទៀតថា ប្រទេសចិន និងកូរ៉េខាងត្បូងគឺជា «ប្រទេសជិតខាងដ៏ល្អ» ហើយទីក្រុងសេអ៊ូលមិនគួរប្រើការចោទប្រកាន់ដ៏ខ្លាំងបែបនេះទេ។ ដែលនេះសំដៅលើសេចក្តីថ្លែងការណ៍របស់កូរ៉េខាងត្បូងពីម្សិលមិញ ដែលបាននិយាយថា ចិន និងរុស្ស៉ីបានឈ្លានពានដែនអាកាសរបស់ពួកគេ។ ចំណែកខាងរដ្ឋមន្ត្រីការបរទេសជប៉ុនឯណោះវិញក៏បានទទូចផងដែរថា ក្រុងតូក្យូគួរតែឆ្លើយតបចំពោះការរំលោភបំពានរបស់រុស្ស៊ី លើអ្វីដែលខ្លួនអះអាងថា ជាដែនអាកាសរបស់ខ្លួននេះ៕

    អត្ថបទ៖ លីដា

    Share This Post: