គ្រួសាររាជវង្សទាំង ១០ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងពិភពលោក
១. ស្ដេចថៃ Maha Vajiralongkorn ៖ ព្រះមហាក្សត្ររបស់ប្រទេសថៃមួយអង្គនេះ ត្រូវបានចុះបញ្ជីជាគ្រួសាររាជវង្សដែលមានជាងគេបំផុតនៅលើពិភពលោក។ ស្តេច Maha Vajiralongkorn ត្រូវបានប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិតម្លៃ ៣០ពាន់លានដុល្លារអាមេរិក។ ទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រថៃកើតចេញពីការវិនិយោគ ដែលត្រូវបានស៊ើបការណ៍ដោយការិយាល័យទ្រព្យសម្បត្តិ Crown Property Bureau ។

២. ស្ដេចស៊ុលតង់ Hassanal Bolkiah ៖ ស្ដេចស៊ុលតង់របស់ប្រ៊ុយណេមួយអង្គនេះឈរនៅលំដាប់ ទី២ ដែលមានទ្រព្យសម្បត្តិជាងគេបំផុតនៅក្នុងពិភពលោក។ ទ្រង់មានទ្រព្យសម្បត្តិដ៏ធំសម្បើមពីអាជីវកម្មប្រេង និងឧស្ម័ន ហើយទ្រង់មានរថយន្តម៉ាក Rolls Royce ផ្ទាល់ខ្លួនរាប់រយគ្រឿងផងដែរ។ ស្ដេចស៊ុលតង់មួយនេះមានទ្រព្យសម្បត្តិ ដែលមានតម្លៃប្រហែល ២០ ពាន់លានដុល្លារអាមេរិក។

៣. ស្តេច Salman bin Abdulaziz Al Saud ៖ ស្ដេចរបស់អារ៉ាប៊ីសាអូឌីតមួយអង្គនេះជាប់នៅលំដាប់ ទី៣ ជាមួយនឹងទ្រព្យសម្បត្តិតម្លៃប្រមាណ ១៨ ពាន់លានដុល្លារអាមេរិក។

៤. ស៊ុលតង់ Khalifa bin Zayed Al Nahyan ៖ ទ្រង់ជាប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម និងទទួលបានលាភចេញពីអាជីវកម្មប្រេង ជាមួយនឹងទ្រព្យសម្បត្តិតម្លៃប្រមាណ ១៥ ពាន់លានដុល្លារអាមេរិក។

៥. គ្រួសាររាជវង្ស Grand Ducal នៃប្រទេស Luxembourg ៖ ស្ដេច Henri Albert Gabriel Félix Marie Guillaume និងគ្រួសារ បានទទួលប្រាក់ឧបត្ថម្ភប្រហែល ៣២៤,៨៥១ដុល្លារ ក្នុងមួយឆ្នាំៗដើម្បីបំពេញកាតព្វកិច្ចរបស់រាជវង្ស។ ហើយទ្រព្យសម្បត្តិសុទ្ធរបស់ទ្រង់ត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល ៤ពាន់លានដុល្លារ។

៦. ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum ៖ ទ្រង់ជាអនុប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម និងជាម្ចាស់កន្លែងប្រណាំងសេះ ហើយតែងតែឃើញវត្តមាន នៅក្នុងជំនួបការប្រណាំនៅឯចក្រភពអង់គ្លេស។

៧. ព្រះអង្គម្ចាស់ Hans-Adam II នៃ Liechtenstein ៖ ជាគ្រួសាររាជវង្សមួយទៀតក្នុងចំណោមអ្នកមានជាងគេបំផុតនៅអឺរ៉ុប ហើយជាកុលសម្ព័ន្ធរបស់ប្រទេស Liechtenstein ។ ជាម្ចាស់នៃធនាគារឯកជន LGT Group និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣.៥ពាន់លានដុល្លារ។

៨. ព្រះមហាក្សត្រ Mohammed VI ៖ ស្ដេចម៉ូរ៉ូកូ Mohammed VI ត្រូវបានគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិសុទ្ធ ២.១ពាន់លានដុល្លារ។ ហើយទ្រង់ជាម្ចាស់ក្រុមហ៊ុនវិនិយោគជាតិ ដែលមានប្រាក់ក្នុងវិស័យធនាគារទូរគមនាគមន៍ និងថាមពលកកើតឡើងវិញ។

៩. ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani នៃប្រទេសកាតា ៖ ទ្រង់បានគ្រប់គ្រងសិទ្ធិអំណាចតាំងពីឆ្នាំ ២០១៣ ហើយការទទួលទំនុកបម្រុងពីប្រេង និងឧស្ម័នរបស់ប្រទេសនេះ មានន័យថា គ្រួសាររបស់ទ្រង់មានទ្រព្យសម្បត្តិតម្លៃប្រមាណ ១.២ពាន់លានដុល្លារ។

១០. ព្រះអង្គម្ចាស់ Albert II នៃម៉ូណាកូ ៖ ទ្រង់គឺជាគ្រួសាររាជវង្សដែលមានបំផុតនៅអឺរ៉ុប ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១ពាន់លានដុល្លារ។

អត្ថបទ៖ លីដា