ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Facebook ជួយឲ្យម្តាយកូនវៀតណាម២រូបបានជួបគ្នាវិញ ក្រោយបែកគ្នាជាង២០ ឆ្នាំ(មានវីដេអូ)

    BY Khmernote Media July 30, 2019
    Facebook ជួយឲ្យម្តាយកូនវៀតណាម២រូបបានជួបគ្នាវិញ ក្រោយបែកគ្នាជាង២០ ឆ្នាំ(មានវីដេអូ)

    បណ្តាញសង្គម Facebook បានជួយឲ្យម្តាយកូនជនជាតិវៀតណាមពីររូបបានជួបគ្នាវិញ ក្រោយបែកគ្នាអស់រយៈពេល ២៤ ឆ្នាំ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Nghi Lộc ខេត្ត Nghệ An ភាគខាងជើងប្រទេសវៀតណាម ខណៈដែលជាស្រ្តីម្តាយមានឈ្មោះថា Nguyễn Thị Liên អាយុ ៦៩ ឆ្នាំ និងកូនស្រីរបស់គាត់មានឈ្មោះថា Lê Thị Lan អាយុ ៣៥ ឆ្នាំ។ កាលពី ២៤ ឆ្នាំមុន ពោលគឺនៅពេលដែលនាង Lê Thị Lan មានអាយុ ១១ ឆ្នាំម្លះ នាងត្រូវបានគេឆបោកយកទៅលក់ក្នុងប្រទេសចិន ដោយកាលនោះម្តាយរបស់នាងទទួលប្រាក់ត្រឹមតែ ៧ លានដុង (៣០០ ដុល្លារអាមេរិក) ប៉ុណ្ណោះ។

    ជនខិលខូចបានប្រាប់ថា នឹងនាំនាង Lê Thị Lan ទៅធ្វើការងារល្អ និងទទួលបានប្រាក់ខែខ្ពស់នៅក្នុងទីក្រុង តែការពិតនាងត្រូវបានគេនាំយកទៅលក់ក្នុងប្រទេសចិនទៅវិញ។ ក្នុងរយៈពេល ២៤ ឆ្នាំមកនេះ គ្មានអ្នកណាដឹងថា នាង Lê Thị Lan នៅទីណា នៅរស់ ឬស្លាប់នោះទេ ព្រោះខាងក្រុមគ្រួសារគ្មានទទួលបានដំណឹងពីនាងទាល់តែសោះ។

    ជាសំណាងល្អកាលពីពេលថ្មីនេះ សារនៅក្នុងបណ្តាញសង្គម Facebook បានរុញច្រានឲ្យម្តាយកូនទាំងពីរនាក់បានរកឃើញគ្នា​ និងបានត្រលប់មករស់នៅជុំគ្នាវិញ។ យ៉ាងណាក្តី ការជួបជុំគ្នាវិញនេះក៏មានការជួយសម្របសម្រួលពីសំណាក់ប៉ូលិស និងអាជ្ញាធរវៀតណាមផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay