ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបានបាញ់មីស៉ីលចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រ បន្ថែមភាពតានតឹងជុំវិញកិច្ចចរចានុយក្លេអ៊ែរ

    BY autoadmin July 25, 2019
    កូរ៉េខាងជើងបានបាញ់មីស៉ីលចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រ បន្ថែមភាពតានតឹងជុំវិញកិច្ចចរចានុយក្លេអ៊ែរ

    មន្ត្រីជាន់ខ្ពស់រួមគ្នារបស់កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៉ីលចំនួនពីរគ្រាប់ ពីក្បែរទីក្រុង Wonsan កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ពួកគេនិយាយថា គ្រាប់ផ្លោងបានហោះប្រហែល ៤៣០គីឡូម៉ែត្រ ឆ្ពោះទៅសមុទ្រជប៉ុន។ យ៉ាងណាមិញយោធាកូរ៉េខាងត្បូងកំពុងតាមដានស្ថានភាពនេះ ក្នុងករណីបើមានការបាញ់បង្ហោះបន្ថែមទៀតពីកូរ៉េខាងជើង។ កាលពីខែឧសភាកន្លងទៅ កូរ៉េខាងជើងក៏បានបាញ់មីស៉ីលផ្លោងជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុនដូចគ្នាដែរ ដែលវាហោះបានចម្ងាយ ៤២០ គីឡូម៉ែត្រ។

    គួររំលឹកដែរថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ធ្លាប់បានជួបគ្នាជាលើកទីបីនៅក្នុងភូមិព្រំប្រទល់ Panmunjom នៅឧបទ្វីបកូរ៉េកាលពីខែមុន ហើយក៏បានព្រមព្រៀងថានឹងបន្តការចរចារឈប់ដំណើរការនុយក្លេអ៊ែរនេះដែរ។ ប៉ុន្តែកាលពីថ្ងៃអង្គារលោក គីម ជុងអ៊ុន ទើបតែបានទៅត្រួតពិនិត្យនាវាមុជទឹកថ្មី ដែលទើបតែធ្វើហើយថ្មីៗដោយអមដំណើរដោយអ្នកដឹកនាំកម្មវិធីមីស៊ីលមួយចំនួន។ នេះបញ្ជាក់ថា កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍កម្មវិធីបាញ់មីស៊ីលផ្លោង (SLBM) ៕

    អត្ថបទ៖ លីដា

    Share This Post: