ព័ត៌មានជាតិ
ឯកឧត្ដម គួច ចំរើន ដឹកនាំកម្លាំងជំនាញទាំងកណ្តាលអធ្រាត្រចុះបង្ក្រាប ក្លឹប អូបាម៉ា KTV ដែលលួចលាក់ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន
BY Khmernote Media
July 25, 2019
កាលពីវេលាម៉ោង ៣និង០០នាទី ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបនៅ ក្លឹប អូបាម៉ា KTV ដែលលួចលាក់ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ដែលមានទីតាំងក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួនប្រហែល១៥០នាក់ រកឃើញថ្នាំញៀនមួយចំនួននិងការសេពគ្រឿងញៀនជាក់ស្តែងក្នុងក្លឹប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកមកសាកសួរនិងចាត់ការបន្តតាមនិតិវិធីច្បាប់ ដែលភាគច្រើនគឺជាជនជាតិចិននិងមានជនជាតិខ្មែរខ្លះដែរ៕




<




ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង