ដោយសារហេតុផលនេះហើយ ទើបក្រសួងហាមដាច់ខាតមិនឲ្យប្រើម៉ាស៊ីនគិតលេខពេលប្រឡង
- July 25, 2019
នៅសល់តែប្រមាណ៣សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងមកដល់ ហើយកាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបកស្រាយអំពីមូលហេតុ ដែលក្រសួងហាមមិនឲ្យបេក្ខជនទាំងអស់ប្រើប្រាស់ម៉ាស៊ីនគិតលេខ អំឡុងពេលប្រឡង ដោយក្រសួងលើកឡើងថា ការមិនអនុញ្ញាតឲ្យប្រើម៉ាស៊ីនគិតលេខ គឺដើម្បីធានានូវសមភាព និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់។ ការរៀបចំវិញ្ញាសានីមួយៗបានគិតគូរយ៉ាងល្អិតល្អន់ផ្អែកទៅតាមពេលវេលា ដែលបានកំណត់។ ម៉ាស៊ីនគិតលេខ មានច្រើនប្រភេទរាប់មិនអស់ មានមុខងារប្រើប្រាស់ តិច ឬច្រើនទៅតាមតម្លៃខ្ពស់ ឬទាប ដែលពុំមានសមធម៌ និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់។ ការគិតលេខដោយខួរក្បាលនឹងបង្កើនភាពរួសរវើកធ្វើឲ្យមានការចងចាំបានល្អ។ ដូច្នេះបេក្ខជនទាំងអស់គ្នាហាមដាច់ខាតយកម៉ាស៊ីនគិតលេខចូលក្នុងបន្ទប់ប្រឡង៕

អត្ថបទ៖ សេម
- Share This Post:






