ស្បែកជើង Nike Waffle Moon ដ៏កម្រមួយគូនេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃជិតកន្លះលានដុល្លារអាមេរិក
ស្បែកជើង Nike Waffle Moon មួយគូនេះ ដែលរចនាឡើងដោយសហស្ថាបនិកនៃក្រុមហ៊ុនផលិតសំលៀកបំពាក់/ស្បែកជើងយក្ស Nike លោក Bill Bowerman ត្រូវបានគេដាក់លក់ក្នុងតម្លៃតំណត់ត្រា ៤៣៧,៥០០ដុល្លារអាមេរិក (៣៥១,៧៧២ផោន) នៅឯកម្មវិធីដេញថ្លៃ Sotheby’s នៅទីក្រុងញូវយ៉ក។ ម៉ូដែលនេះត្រូវបានផលិតឡើងតែ ១២សម្រាប់ តែប៉ុណ្ណោះ ទុកសម្រាប់អត្តពលិកអូឡាំពិកកាលពី ឆ្នាំ១៩៧២ ។ ហើយសម្រាប់មួយគូដែលគេដាក់ដេញថ្លៃនេះ គឺមិនធ្លាប់មាននរណាបានពាក់វានៅឡើយទេ ហើយតម្លៃរំពឹងទុករបស់វាគឺត្រឹមតែ ១៦០,០០០ដុល្លារអាមេរិក ប៉ុណ្ណោះ។

កាលពី ឆ្នាំ២០១៧ ស្បែកជើងកីឡាម៉ាក Converse ដែលស្ដេចបាល់បោះលោក Michael Jordan ធ្លាប់បានពាក់ នៅក្នុងការប្រកួតបាល់បោះអូឡាំពិក ឆ្នាំ១៩៨៤ ក៏ធ្លាប់ត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃកំណត់ត្រា ១៩០,៣៩៣ដុល្លារអាមេរិ ផងដែរ។ យ៉ាងណាក៏ដោយពេលនេះ Nike Waffle Moon បានបំបែកកំណត់ត្រាចាស់ ដោយស្ថាបនិកជនជាតិកាណាដា និងជាស្ថាបនិកក្រុមហ៊ុនវិនិយោគ Peerage Capital លោក Miles Nadal បានឱ្យថ្លៃខ្ពស់ជាងតម្លៃដែលរំពឹងទុក ៣ដង ឯណោះ៕


អត្ថបទ៖ លីដា