ធ្វើអញ្ចឹងបានសិទ្ធិស្មើគ្នា! សាលាមួយនៅតៃវ៉ាន់អនុញ្ញាតឲ្យសិស្សប្រុសអាចស្លៀកសំពត់ទៅរៀនបាន
តៃវ៉ាន់៖ សាលាវិទ្យាល័យមួយកន្លែងនៅក្នុងកោះតៃវ៉ាន់បានសម្រេចអនុញ្ញាតឲ្យសិស្សប្រុសអាចស្លៀកសំពត់ទៅរៀនបាន ដោយការអនុញ្ញាតនេះនឹងផ្ដើមអនុវត្តពីឆ្នាំសិក្សាថ្មីនេះតទៅ។ វិទ្យាល័យមួយនេះមានឈ្មោះថា Banqiao High School មានទៅតាំងស្ថិតនៅតំបន់ Banqiao ក្នុងក្រុង New Taipei នៃកោះតៃវ៉ាន់។ បើតាមតំណាងក្រសួងអប់រំតៃវ៉ាន់បានបញ្ជាក់ថា ការអនុញ្ញាតនេះមិនមែនជាការលើកទឹកចិត្តឲ្យសិស្សប្រុសទាំងអស់ត្រុវតែប្តូរពីស្លៀកខោទៅស្លៀកសំពត់នោះទេ តែវាត្រូវបានធ្វើឡើងដើម្បីបង្ហាញពីការគោរពដល់សិស្សប្រុសមួយចំនួនតូច ដែលពួកគេធ្លាប់បានស្នើមកកាន់សាលាថា ពួកគេចង់មានសិទ្ធស្លៀកសំពត់ដូចសិស្សស្រីដែរ។
ជាងនេះទៅទៀត វាគឺជាឥរិយាបថមួយបង្ហាញថា គ្មានការរើសអើងភេទ ឬមិនគោរពចំពោះសិស្សណាមួយឡើយ ពោលគឺសិស្សនៅក្នុងសាលារៀនទាំងអស់មានសិទ្ធិស្មើៗគ្មាដោយមិនគិតពីភេទពីកំណើត ឬភេទដែលពួកគេចង់ប្ដូរទៅនោះទេ។ យ៉ាងណាក្តី សំពត់ដែលគេអនុញ្ញាតឲ្យសិស្សប្រុសស្លៀកនោះត្រូវតែជាឯកសណ្ឋានទទួលស្គាល់សាលា មិនមែនពួកគេស្លៀកអ្វីក៏បានស្រេចតែចិត្តនោះទេ៕



អត្ថបទ៖ ភក្តី