ស្នងការ បំភ្លឺថា យុទ្ធនាការរឹតបន្តឹងលេីការពាក់មួកសុវត្ថិភាព គឺពុំមានការផាកពិន័យឡេីយសូម្បីតែ១០០រៀល
បន្ទាប់ពី នគរបាលចរាចរណ៍នៅរាជធានីភ្នំពេញ ចាប់ផ្ដើមយុទ្ធនាការ រឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសទៅលើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព។ ក៏មានសារព័ត៌មានមួយចំនួនយល់ច្រឡំថាសមត្ថកិច្ចបានធ្វេីការផាកពិន័យអ្នកបេីកបរ និងអ្នកអមដំណេីររួចទេីបអនុញ្ញាតិអោយបន្តទៅមុខទៀត នោះជាព័ត៌មានមិនពិត។
ដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបំភ្លឺយ៉ាងដូច្នេះថា ៖”យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកលេីការពាក់មួកសុវត្ថិភាព គឺពុំមានការផាកពិន័យឡេីយសូម្បីតែ១០០រៀល ក្នុងពេលប្រតិបត្តិការនេះចំពោះអ្នកបេីកបរ និងអមដំណេីរដែលមិនពាក់មួកសុវត្ថិភាពគឺមិនត្រូវបានអនុញ្ញាតិអោយបន្តដំណេីរទៅមុខទៀតឡេីយ រហូតទាល់តែទៅយកមួកមកពាក់ទេីបអនុញ្ញាតិអោយទៅបាន បេីរឹងរួសមិនព្រមទៅយកមួកមកពាក់នោះសមត្ថកិច្ចនិងយកម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌ”។
គួររំលឹកថាយុទ្ធនាការនេះរយៈពេលមួយខែ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ចំពោះការចុះធ្វេីការផ្សព្វផ្សាយ អប់រំនេះ គឺមិនមានការផាកពិន័យឡេីយ។ ដេីម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ សូមបងប្អូនប្រជាលរដ្ឋទាំងអស់ចូលរួមគោរពចរាចរណ៍អោយបានគ្រប់ៗគ្នា៕


