ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្ដ្រីថ្មីរបស់អង់គ្លេស លោក BoJo សម្រេចដាក់ឱ្យនាវាកងទ័ពជើងទឹក អមការពារដំំណើរនាវាដឹកទំនិញអង់គ្លេសណាមួយ ដែលជិះកាត់ច្រកសមុទ្រ Hormuz

    BY autoadmin July 26, 2019
    នាយករដ្ឋមន្ដ្រីថ្មីរបស់អង់គ្លេស លោក BoJo សម្រេចដាក់ឱ្យនាវាកងទ័ពជើងទឹក អមការពារដំំណើរនាវាដឹកទំនិញអង់គ្លេសណាមួយ ដែលជិះកាត់ច្រកសមុទ្រ Hormuz

    រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងផ្តល់នូវការអមការពារដោយកងទ័ពជើងទឹក សម្រាប់នាវាដឹកទំនិញរបស់ចក្រភពអង់គ្លេស ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នៅចំពេលមានភាពតានតឹងផ្នែកការទូតកើនឡើងនៅក្នុងឈូងសមុទ្រ។ ម្ចាស់នាវានឹងត្រូវបានណែនាំឱ្យផ្តល់ព័ត៌មានលម្អិតនៃផ្លូវដំណើររបស់ពួកគេ ដូច្នេះពួកគេអាចត្រូវបានអមការពារដោយនាវា HMS Montrose ។ ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីមានការរឹបអូសនាវាដឹកទំនិញអង់គ្លេសឈ្មោះ Stena Impero ដោយឆ្មាំបដិវត្តន៍អ៉ីរ៉ង់កាលពីថ្ងៃសុក្រ។

    ការសម្រេចចិត្តក្នុងការផ្តល់នូវការអមការពារដោយកងទ័ពជើងទឹកទៅកាន់នាវាដឹកជញ្ចូន គឺជាការសម្រេចតាមកិច្ចពិភាក្សារបស់គណៈកម្មាធិការសង្គ្រោះបន្ទាន់នៅឯ Downing Street ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងឈូងសមុទ្រ។ សេចក្តីណែនាំចុងក្រោយបំផុត បានផ្តល់ដំបូន្មានដល់នាវាដឹកទំនិញ ដើម្បីជូនដំណឹងដល់នាយកដ្ឋានដឹកជញ្ជូនប្រសិនបើពួកគេឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីឱ្យនាវាចម្បាំងរបស់កងទ័ពជើងទឹកអង់គ្លេសអាចផ្តល់នូវការអមដំណើរដល់ពួកគេឱ្យធ្វើដំណើរមានសុវត្ថិភាព៕

    អត្ថបទ៖ លីដា

    Share This Post: