ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាហាវណាស់ករណីនៅថៃ អ្នករត់ម៉ូតូឌុបម្នាក់ ប្លន់សម្លាប់ភ្ញៀវ រួចយកសពទៅប្លុងចោលក្នុងគម្ពោតព្រៃ

    BY Khmernote Media July 26, 2019
    សាហាវណាស់ករណីនៅថៃ អ្នករត់ម៉ូតូឌុបម្នាក់ ប្លន់សម្លាប់ភ្ញៀវ រួចយកសពទៅប្លុងចោលក្នុងគម្ពោតព្រៃ

    ថ្មីៗនេះផ្ទុះករណីឃាតកម្មដ៏សាហាវមួយនៅប្រទេសថៃ ដោយអ្នករត់ម៉ូតូឌុបបានប្លន់សម្លាប់ស្រ្តីម្នាក់យកសាកសពទៅប្លុងចោលក្នុងគម្ពោតព្រៃ។ កាលពីថ្ងៃទី២១ ខែកក្កដា កន្លងទៅនេះ គេបានប្រទះឃើញសាកសពស្ត្រីម្នាក់ស្ថិតក្នុងសភាពស្អុយរលួយស្លាប់ក្នុងគុម្ពោតព្រៃ នៅឯខេត្តប៉ាធុមថានី ប្រទេសថៃ ដោយសាកសពនេះគឺសមត្ថកិច្ចបានសន្មត់ថាស្លាប់អស់ប្រមាណជិត ៣ អាទិត្យមកហើយ។

    តាមការស្រាវជ្រាវបានឲ្យដឹងថាអ្នកដែលស្លាប់គឺជាស្ត្រីដែលមានអាយុ២៨ឆ្នាំ ឈ្មោះ ជិក ភិឡ័យវ៉ាន់ កែវរក្សា ជាកូនស្រីរបស់អ្នកលក់ផ្លែឈើនៅឯផ្សារណាត់​ ក្នុងស្រុកខ្លងលួង ខេត្តប៉ាធុមថានី ប្រទេសថៃ។ តាមការសន្មត់ថ្ងៃកើតហេតុគឺអាចកើតឡើងនៅយប់ថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ ព្រោះគេបានឃើញរូបនាងចូលទិញឥវ៉ាន់នៅក្នុងហាង សេវេនអ៉ីលេវេន នៅក្បែរព្រៃកើតហេតុនោះ។ ក្រោយពីទិញឥវ៉ាន់រួចនាងក៏បានហៅម៉ូតូឌុបជិះទៅ រួចអ្នករត់ម៉ូតូរូបនោះបានចេញសកម្មភាពប្លន់សម្លាប់យកកាបូបលុយ រួចយកសពមកប្លុងចោល ដោយក្នុងកាបូបនោះមានលុយសុទ្ធចំនួនប្រមាណជាង៤ពាន់បាត។ ដោយឡែកសាកសពត្រូវបានគេរកឃើញថាមានរបួសត្រង់ក្បាល និងបាក់ឆ្អឹងខ្នងខាងឆ្វេង ថែមទាំងមានស្នាមចាក់ពីក្រោយផងដែរ។

    យ៉ាងណាមិញប៉ូលីសក៏បានវែកញែករកជនបង្កឃើញដោយជាអ្នករត់ម៉ូតូឌុបពាក់អាវលេខ១១ ដោយរូបគេកំពុងស្ថិតនៅក្រោមការឃុំឃាំង និងសួរចម្លើយរបស់ក្រុមប៉ូលីស។ រូបគេបានសារភាពទទួលកំហុសជាមួយការសង្ខេបដោយពាក្យយ៉ាងខ្លីថា «សុំទោស»៕ អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay