ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងប៉ារីសមានសីតុណ្ហភាពដល់ទៅ ៤២.៦អង្សាសេ ខណៈប្រទេសក្នុងអឺរុបផ្សេងទៀត កំពុងរងនូវរលកកម្ដៅក្ដៅបំផុតក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ

    BY autoadmin July 26, 2019
    ទីក្រុងប៉ារីសមានសីតុណ្ហភាពដល់ទៅ ៤២.៦អង្សាសេ ខណៈប្រទេសក្នុងអឺរុបផ្សេងទៀត កំពុងរងនូវរលកកម្ដៅក្ដៅបំផុតក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ

    នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ទីក្រុងប៉ារីសបានទទួលរងនូវរលកកម្ដៅក្ដៅបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ចំណែកប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ និងហូល្លង់ ក៏ដូចជាបណ្ដាប្រទេសក្នុងអឺរ៉ុបផ្សេងៗ សុទ្ធតែរងនូវរលកកម្ដៅក្ដៅដែលបានបោកបក់ទៅលើទ្វីបនេះទាំងអស់ ដែលធ្វើឱ្យប្រជាជនត្រូវស្វែងរកជំនួយ ដើម្បីសម្រាលផលប៉ះពាល់ពីរលកកម្ដៅដ៏គ្រោះថ្នាក់នេះ។

    ក្នុងថ្ងៃទី២៥ ខែកក្កដា ទីក្រុងប៉ារីស មានសីតុណ្ហភាពកើនឡើងដល់ទៅ ៤២.៦អង្សាសេ ដោយវាជាសីតុណ្ហភាពបំបែកកំណត់ត្រាដែលក្ដៅបំផុតមិនធ្លាប់មានពីមុន ហើយវាក្ដៅខ្លាំងជាងកំណត់ត្រាចាស់កាលពី ឆ្នាំ១៩៤៧ ដែលមានសីតុណ្ហភាព ៤០.៤អង្សាសេ ។ ហើយបើយោងតាមសេវាកម្មអាកាសធាតុជាតិរបស់បារាំង ពួកគេបាននិយាយថា សីតុណ្ហភាពនឹងអាចកើនឡើងលើសហ្នឹងទៅទៀត ដែលវានឹងប៉ះពាល់ប្រជាជនប្រមាណ ២០លាននាក់ នៅភាគខាងជើងប្រទេស។

    ចំណែកវិទ្យាស្ថានឧតុនិយមហូឡង់បាននិយាយថា ថ្មីៗនេះនៅក្នុងប្រទេសហូឡង់មានសីតុណ្ហភាពខ្ពស់ជាង ៤០អង្សាសេ ដែលវាក៏បានបំបែកកំណត់ត្រាខ្ពស់បំផុតផងដែរ។ ទីក្រុង Lingen ភាគពាយព្យប្រទេសអាឡឺម៉ង់ មានសីតុណ្ហភាពឡើងដល់ ៤១.៥អង្សាសេ ហើយនៅតំបន់ Kleine Brogel របស់បែលហ្ស៊ិក មានសីតុណ្ហភាព ៤០.៦ នៅថ្ងៃព្រហស្បតិ៍នេះ។ អាជ្ញាធរក៏បានចេញការព្រមានភ្លើងក្រហមជាលើកដំបូងផងដែរ ចាប់តាំងពីប្រព័ន្ធព្រមានអាកាសធាតុត្រូវបានគេដាក់ឱ្យដំណើរការកាលពី ២០ឆ្នាំមុន៕

    អត្ថបទ៖ លីដា

    Share This Post: