ចូលរួមផ្តល់កំលាំងចិត្ត! ណាក់ ស្រីណា នឹងតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី MISS UNITED NATION INTERNATIONAL នៅប្រទេសកាណាដា
ណាក់ ស្រីណា តារាសម្តែង និងពិធីការិនីមានប្រជាប្រិយភាពដែលបងប្អូនភាគច្រើនស្គាល់គាត់ច្បាស់ថាមានរូបសម្រស់ស្រស់ស្អាត ចូលចិត្តតុបតែងខ្លួនបែបសាមញ្ញស្អាតតាមបែបធម្មជាតិ។ គេសង្កេតឃើញថាតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំងជាមួយអាជីពសិល្បៈ ដោយនាងបានចេញថតសម្តែងជាច្រើនទាំងខ្សែភាពយន្តភាគទូរទស្សន៍ កាយវិការចម្រៀង និងឃោសនាផ្សេងៗ។
យ៉ាងណាមិញថ្មីៗនេះកញ្ញា ណាក់ ស្រីណា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលដោយកញ្ញាបានប្រកាសថាខ្លួននឹងតំណាងកម្ពុជា ចូលរួមការប្រកួត ក្នុងកម្មវិធី Miss United Nation International pageant នៅទីក្រុងតូរុនតូ ប្រទេសកាណាដា ខាងមុខនេះ។ ដោយ ណាក់ ស្រីណា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”នាងខ្ញុំតំណាងអោយស្រ្តីកម្ពុជា នឹងចូលរួមប្រកួតក្នុងកម្មវិធី Miss United Nation International pageant នៅទីក្រុងតូរុនតូ ប្រទេសកាណាដា ពេលនេះខ្ញុំមានឱកាសបង្ហាញវប្បធម៍ដ៏ផូរផង់របស់កម្ពុជលេីឆាកអន្តរជាតិហេីយ សូមជួយលេីកទឹកចិត្តខ្ញុំផង”។

ក្នុងនោះផងដែលក៏បានបេក្ខភាពកម្ពុជាមួយរូបទៀតនឹងចូលរួមប្រកួតតំណាងកម្ពុជា ជាមួយនឹង ណាក់ ស្រីណា គឺលោកស្រី ជា សូផលា ។ កម្មវិធីUnited Nation International pageant នឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី២១ ដល់ទី២៥ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងតូរុនតូ ប្រទេសកាណាដា។


គួរបញ្ចាក់ថា The United Nation Pageant នេះបង្កើតនៅឆ្នាំ២០១២ គោលបំណងនៃកម្មវិធីគឺផ្តោតទៅលើការងារស្ម័គ្រចិត្ត។ ដោយបេក្ខភាពដែលចូលរួមត្រូវមានការងារស័្មគ្រចិត្តសម្រាប់សហគមន៍របស់ខ្លួន។ ប្រសិនបើពួកគេត្រូវបានជ្រើសរើសដើម្បីតំណាងប្រទេស បេក្ខភាពទាំងនោះនឹងទទួលបាននាមមួយសម្រាប់ធ្វើការសង្គមជាបន្តទោះបីជាមិនជាប់ជាជ័យលាភីក៏ដោយ។ កម្មវិធីប្រកួតនេះមាន៤វគ្គគឺ ការសម្ភាសន៍, បង្ហាញម៉ូតូសម្លៀកបំពាក់, ឈុតតំណាងជាតិ និងឈុតរាត្រីសមោសរ ចំណែកឯឈុតហែលទឹកគឺមិនមានឡើយ៕







អត្ថបទ៖ ណារ៉ែន