ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រៀវណាស់! ដើម្បីបានរៀនសូត្រ ក្មេងៗទាំងនេះត្រូវជិះខ្សែរ៉តកម្ពស់ជាង២០០ម៉ែត្ររាល់ថ្ងៃ

    BY Khmernote Media July 31, 2019
    ស្រៀវណាស់! ដើម្បីបានរៀនសូត្រ ក្មេងៗទាំងនេះត្រូវជិះខ្សែរ៉តកម្ពស់ជាង២០០ម៉ែត្ររាល់ថ្ងៃ

    សម្រាប់អ្នកខ្លះមានសាលារៀនល្អ មធ្យោបាយធ្វើដំណើរល្អ តែបែរជាមិនចង់ទៅរៀនទៅវិញ បើមកមើលពីមធ្យោបាយ ដែលក្មេងៗធ្វើដំណើរទៅសាលារៀនខាងក្រោមនេះគឺជាមធ្យោបាយដ៏គ្រោះថ្នាក់ តែវាគឺជាជម្រើសល្អតែមួយគត់ ដែលក្មេងៗរស់នៅលើភ្នំ ACACIA នៃប្រទេសកូឡុំប៊ី បានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីបានទៅដល់សាលារៀនសូត្រនឹងគេ។ ជារៀងរាល់ថ្ងៃក្មេងៗត្រូវជិះខ្សែរ៉ត ដែលមានកម្ពស់ជាង ២០០ ម៉ែត្រ និងមានប្រវែង ៨០០ ដើម្បីទៅ និងមកពីសាលារៀនរបស់ពួកគេ ព្រោះវាចំណាយពេលខ្លី ខណៈមធ្យោយបានធ្វើដំណើរផ្សេងទៀតអាចត្រូវការពេលវេលារហូតដល់ ៥ ម៉ោងឯណោះ។

    មធ្យោបាយធ្វើដំណើរមួយនេះ ត្រូវបានប្រជាពលរដ្ឋនៅតំបន់ខាងនេះប្រើប្រាស់អស់រយៈពេល ៥០ ឆ្នាំមកហើយ និងគ្មានគ្រោះថ្នាក់អ្វីកើតឡើងនោះទេ។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃការធ្វើដំណើទៅសាលារៀនរបស់ក្មេងៗដែលប្រកបដោយគ្រោះថ្នាក់ខ្ពស់នេះ ដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay