ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីបំផុត សមត្ថកិច្ចខេត្តបាត់ដំបង រកឃើញហើយ ជនជាតិបរទេស ២នាក់ប្តីប្រពន្ធ ដែលផ្អែលថា ពរកូនដើរសុំទានគេព្រោះតែបាត់កាបូបលុយ ស្បែកជើងមិនមានពាក់សូម្បីតែសម្លៀកបំពាក់ក៏មិនមានផ្លាស់ប្តូរថ្មី

    BY Khmernote Media July 27, 2019
    ទីបំផុត សមត្ថកិច្ចខេត្តបាត់ដំបង រកឃើញហើយ ជនជាតិបរទេស ២នាក់ប្តីប្រពន្ធ ដែលផ្អែលថា ពរកូនដើរសុំទានគេព្រោះតែបាត់កាបូបលុយ ស្បែកជើងមិនមានពាក់សូម្បីតែសម្លៀកបំពាក់ក៏មិនមានផ្លាស់ប្តូរថ្មី

    បន្ទាប់ពីប្រកាសស្វែងរកកាលពីព្រឹកមិញ នៅថ្ងៃត្រង់ថ្ងៃដដែលស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញជនជាតិបរទេស ២នាក់ប្តីប្រពន្ធដែលពរកូនដើរសុំទានគេ ព្រោះតែបាត់កាបូបលុយ ដោយសភាពរបស់ជនបរទេសនេះគឺសូម្បីតែស្បែកជើងមិនមានពាក់សម្លៀកបំពាក់ក៏មិនមានផ្លាស់ប្តូរថ្មី។ ដោយយោងតាមគណនីហ្វេសប៊ុក Sara Yon បានឲ្យដឹងថា៖ “រកឃើញហើយនិងបានប្រគល់ជូនការិយាល័យជំនាញរួចរាល់ហើយ”។

    ក្រោយពីសមត្ថកិច្ចបានស្វែងរកឃើញជនបរទេសទាំង៣រូបនេះប្រជាពលរដ្ឋបានសម្តែងការកោតសរសើរចំពោះការធ្វើការយ៉ាងសកម្មនិងរហ័សរបស់អាជ្ញាធរដែនដី ដោយសង្ឃឹមថាសមត្ថកិច្ចអាចជួយដល់ជនជាតិបរទេសទាំង៣នាក់នេះឲ្យបានទៅស្រុកកំណើត។ បច្ចុប្បន្នសមត្ថកិច្ចនឹងធ្វើការសាកសួរពួកគាត់​ដេីម្បីស្វែងរក​ការពិតនៅក្នុងបញ្ហាដូចបានលេីកឡេីង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay