អស់បារម្ភរឿង Single អាជីព! ដោយឧបករណ៍បំពង់សំឡេងនេះ នឹងឱបកំដរអ្នកទៅគ្រប់ទីកន្លែង
ថ្មីៗនេះក្រុមហ៊ុនហ្គេមជប៉ុន Otome Yusha បានចេញលក់នូវឧបករណ៍បំពង់សំឡេងយ៉ាងចម្លែក ដែលមានរូបរាងដូចជាដៃមនុស្ស។ ឧបករណ៍នេះត្រូវបានបង្កើតឡើងដោយគណនី Twitter ឈ្មោះ NagataBros ដោយគាត់មានបំណង ដើម្បីឱ្យអតិថិជនលេងហ្គេម RPG របស់ក្រុមហ៊ុនមានអារម្មណ៍ថា បានស្ដាប់សំឡេងតួអង្គដែលពួកគេចូលចិត្ត និងដំណើររឿងនៅក្នុងហ្គេមបានកាន់តែប្រសើរ។

ឧបករណ៍បំពង់សំឡេងនេះ បង្កើតឡើងដើម្បីឱ្យហ្វេនរបស់ Otome games មានភាពផ្សារភ្ជាប់ជាមួយនឹងហ្គេម ហើយអ្វីដែលពិសេសគឺថា ឧបករណ៍បំពងសំឡេងនេះមានដៃពីរអមសងខាងដូចជាមនុស្សអីចឹងដែរ។ វាក៏មានក្បាលផ្អែកនៅខាងក្រោយ ដែលអាចឱ្យអតិថិជនអាចដាក់រូបតួអង្គណាដែលចូលចិត្តតាមចិត្តចង់។ មួយទៀងដោយសារតែវាមានរូបរាងដូចជាមនុស្ស វាអាចជួយសម្រាលភាពឯកាដល់អ្នកទិញទៅប្រើផងដែរ។ សាកគិតទៅមើលថា នៅពេលដែលយើងកំពុងជក់ចិត្តជាមួយនឹងហ្គេម ហើយមានឧបករណ៍នេះឱបពីក្រោយ តើវាមិនល្អសម្រាប់អ្នក Single ហើយទេ?



អត្ថបទ៖ លីដា