ទទួលបានរាងកាយដ៏ស្រស់ស្អាត ដោយគ្រាន់តែចំណាយពេល ៥នាទីជារៀងរាល់ថ្ងៃជាមួយនឹងលំហាត់ប្រាណទាំងនេះ
ពិតណាស់ការហាត់ប្រាណមិនត្រឹមតែផ្ដល់ឲ្យអ្នកនៅសុខភាពល្អនោះទេ វាក៏ធ្វើឲ្យរាង្គកាយរបស់យើងមានភាពស្រស់ស្អាតផងដែរ ដូចនេះអ្នកគួរតែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន ១ដងក្នុង១ថ្ងៃដើម្បីឲ្យរាង្គកាយរបស់អ្នកមាំមួននិងមានសុខភាពល្អ។ ប៉ុន្តែប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់សម្រាប់ហាត់ប្រាណនៅខាងក្រៅដោយប្រើពេលយូរនោះ អ្នកអាចសាកល្បងហាត់ដោយខ្លួនឯងនូវវិធីខាងក្រោមនេះបានដោយគ្រាន់តែចំណាយពេលត្រឹមតែ ៥នាទីតែប៉ុណ្ណោះ៖
លំហាត់ប្រាណទី១៖ វិធីនេះអ្នកត្រូវប្រើប្រាស់កែងដៃទាំងសងខាង និងជើងរបស់អ្នកក្នុងការទ្រនៅទម្ងន់ ដោយច្រត់ដៃដើម្បីលើកទម្ងន់របស់អ្នកឡើង បន្ទាប់មកលើកជើងខាងស្ដាំឡើងខ្ពស់បន្តិច រួចដាក់ចុះវិញហើយចាប់ផ្ដើមអនុវត្តម្ដងទៀតជាមួយជើងឆ្វេងរបស់អ្នក ដោយត្រូវធ្វើបែបនេះឆ្លាស់គ្នាទៅវិញទៅមកឲ្យបាន១នាទី។

លំហាត់ប្រាណទី២៖ ដំបូងអ្នកត្រូវគេងបោះដៃទាំងពីរបស់អ្នកទៅលើ បន្ទាប់មកលើកជើងទាំងសងខាងឡើងលើឲ្យបាន ៣០ដឺក្រេដោយធ្វើការដកដង្ហើមឲ្យបានវែងៗចំនួនបីដង រួចលើកបន្តឲ្យបាន ៦០ដឺក្រេហើយដកដង្ហើមវែងៗបីដងទៀត ហើយបន្តលើកជើងរបស់អ្នកឲ្យបាន ៩០ដឺក្រេជាមួយនិងការដកដង្ហើមវែងៗម្ដងទៀត បន្ទាប់មកដាក់ជើងចុះវីញដោយអនុវត្តនូវរបៀបដដែលៗដូចគ្នាចុះឡើងៗអោយបាន ៤ ទៅ៥ដង។

លំហាត់ប្រាណទី៣. អ្នកត្រូវគេងផ្កាប់មុខនៅដោយសណ្ដូកដៃទាំងសងខាងរបស់អ្នកឲ្យស្របនិងដងខ្លួន បន្ទាប់មកលើកជើងឆ្វេងឡើងលើមុនអោយខ្ពស់តាមដែលអ្នកអាចធ្វើបាន រួចលើកជើងស្ដាំតាមក្រោយដោយដកដង្ហើមចូលយឺតៗ ហើយដាក់ចុះវិញដោយដកដង្ហើមចេញមកក្រៅឲ្យវែងៗ អនុវត្តចុះឡើងៗឲ្យបាន៣ ទៅ៤ដង។

លំហាត់ប្រាណទី៤៖ ចំពោះលំហាត់ប្រាណមួយនេះវាអាចនឹងមានភាពលំបាកបន្តិច ដោយតម្រូវឲ្យអ្នកគេងផ្ងារយកដៃដាក់លើទ្រូង បន្ទាប់មកបោះជើងឡើងទៅលើខ្ពស់ប្រើច្រត់ចង្កេះជំនួសវិញ ដោយយកកែងដៃដាក់ទៅនឹងផ្ទៃរាបស្មើដើម្បីទប់ទម្ងន់ រួចបញ្ឈរជើងដែលបោះឡើងឲ្យបាន ៣០វិនាទី លំហាត់ប្រាណដ៏សាមញ្ញនេះគឺល្អឥតខ្ចោះសម្រាប់ពោះរបស់អ្នក។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណទាំង ៤ នេះបានទៀងទាត់រាងកាយទាំងមូលរបស់អ្នកនឹងផ្លាស់ប្តូរក្នុងរយៈពេលមួយខែ។
