ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងតូច៣នាក់បងប្អូនបាត់ខ្លួនពីផ្ទះអស់មួយយប់ ត្រូវគេប្រះឃើញកប់ក្នុងរណ្តៅភក់ សំណាងអាយុថ្លៃមិនប៉ះពាល់ដល់ជីវិត

    BY Khmernote Media July 28, 2019
    ក្មេងតូច៣នាក់បងប្អូនបាត់ខ្លួនពីផ្ទះអស់មួយយប់ ត្រូវគេប្រះឃើញកប់ក្នុងរណ្តៅភក់ សំណាងអាយុថ្លៃមិនប៉ះពាល់ដល់ជីវិត

    ស្រុកស្ទឹងហាវ-មានសេចក្តីរាយការណ៍ពីពលរដ្ឋមកថា ក្មេងប្រុសតូចៗ៣នាក់ជាបងប្អូនជីដូនមួយនឹងគ្នារស់នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបាត់ខ្លួនចេញពីផ្ទះតាំងពីម៉ោង៥កន្លះល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះខាងសាច់ញាតិក៍ដូចជាអ្នកភូមិបានដើរស្វែងរកពេញមួយយប់ រហូតដល់ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ទើបក្រុមគ្រួសារសាច់ញាតិបានស្វែងរកឃើញ កប់ក្នុងល្បាប់ភក់នៅរណ្តៅដីមួយកន្លែងជិតវត្តពោធិមានជយ័ ក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ហើយវាពិតជាសំណាងបំផុត ដែលក្មេងទាំង៣នាក់នេះនៅមានជីវិត ដោយគ្រាន់តែអាការក្មេងប្រុសតូចៗទាំង៣នាក់ហត់ហេវ ហើយបច្ចុប្បន្នតាមសាច់ញាតិថាក្មេងៗទាំង៣ រួចផុតពីសេចក្តីស្លាប់ហើយ។

    ករណីក្មេងតូចៗ ដែលបាត់ខ្លួនពីផ្ទះ និងរកឃើញក្មេងកប់ក្នុងភក់បែបនេះ លោកវរសេនីយ៍ទោ រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា ដំបូងក្មេងៗទាំង៣នាក់នេះរត់តាមឡានដង្ហែរសពទៅកាន់វត្តពោធិមានជយ័ ដើម្បីរើសលុយដែលគេបាចតាមឡានដង្ហែរសព ហើយក្រោយមកក្មេងៗទាំង៣នាក់បាននាំគ្នាទៅលេងភក់ក្នុងរណ្តៅកាយដីមួយកន្លែងនៅជិតវត្តពោធិមានជយ័ បណ្តាលអោយជាប់នៅក្នុងល្បាប់ភក់នោះ ដោយសារតែពេលយប់មិនមានមនុស្សចាស់នៅជិតឬក៍ឃើញ ទើបធ្វើអោយក្មេងៗ ទាំង៣នាក់ជាប់នៅក្នុងល្បាប់ភក់នេះពេញមួយយប់ ទម្រាំដល់សាច់ញាតិរកឃើញ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay