ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កងកម្លាំងប្រមូលក្រុមក្មេងស្ទាវ ដែលតែងតែផ្តុំគ្នាជិះម៉ូតូបង្ហោះនៅតាមរបងព្រលានយន្តហោះអន្តរជាតិសៀមរាប យកទៅអប់រំនៅប៉ុស្តិ៍

    BY Khmernote Media July 29, 2019
    កងកម្លាំងប្រមូលក្រុមក្មេងស្ទាវ ដែលតែងតែផ្តុំគ្នាជិះម៉ូតូបង្ហោះនៅតាមរបងព្រលានយន្តហោះអន្តរជាតិសៀមរាប យកទៅអប់រំនៅប៉ុស្តិ៍

    កាលពីយប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរធ្វើការប្រមូល ក្រុមក្មេងទំនើង ដែលតែងតែប្រមូលផ្តុំគ្នានៅតាមរបងព្រលានយន្តហោះអន្តរជាតិសៀមរាប ហើយជិះម៉ូតូបង្ហោះម៉ូតូមានបំពង់ស៉ីម៉ាំងបំពងសម្លេង។ ការប្រមូលក្មេងទំនើងនេះមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប ដោយមានការចូលរួមពីបងប្អូន ប្រជាការពារភូមិ ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ក្មេងទំនើងដែលប្រមូលផ្តុំគ្នាមានចំនួន ២០នាក់ ស្រី០៩នាក់រួមជាមួយម៉ូតូចំនួន ០៩គ្រឿង បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីធ្វើការអប់រំណែនាំ និងពិនិត្យតេស្តរកសារធាតុញៀនក្នុងខ្លួន តាមរយៈទឹកនោមផងដែរ៕

    ប្រភព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay