ក្រុមហ៊ុន អេស.ខេ.អេស រៀបចំ ពិធីថ្លែងអំណរគុណ និង ជួបជុំអតិថិជន TOSHIBA ប្រចាំឆ្នាំ២០១៨
កម្មវិធីធ្វើនៅ ភោជនីយដ្ឋាន ដឺ ធើរេស ធីខេ (The Terrace TK)
ក្រុមហ៊ុនអេស.ខេ.អេស អេឡិចត្រូនិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផលិតផល TOSHIBA ទូរទស្សន៍ គ្រឿងបរិក្ខាប្រើប្រាស់នៅក្នុងផ្ទះ ទូរទឹកកក ទូរបោកសម្លៀកបំពាក់ និងសម្ភារៈផ្ទះបាយ។ល។ បានរៀបចំកម្មវិធីជាពិសេស ដើម្បីអរគុណទៅដល់អតិថិជន គ្រប់ខេត្តក្រុង ដែលតែងតែគាំទ្រផលិតផល TOSHIBA ។ ក្រុមហ៊ុនបានរៀបចំ ការចាប់ឆ្នោតរង្វាន់ផ្សងសំណាង និងកម្មវិធីប្រគល់ជូនរង្វាន់លើកទឹកចិត្តសំរាប់អតិថិជនដែលបានតែងតែគាំទ្រផលិតផល TOSHIBA ហើយក៏មានការរៀបចំនៅការទទួលទានអាហារពេលល្ងាច និងមានការដាក់បង្ហាញផលិតផលជំនាន់ថ្មីរបស់ TOSHIBA ផងដែរ។

លោក សាយ គឹមសេង ជាអគ្គនាយកក្រុមហ៊ុន អេស.ខេ.អេស អេឡិចត្រូនិច បានមានប្រសាសន៍ថា ប៉ុណ្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុន បានប្រឹងប្រែងដើម្បីបំពេញនូវតំរូវការរបស់អតិថិជន ដោយការនាំយកមកនៅផលិតផលអេឡិចត្រូនិចដែលមានគុណភាព ជាមួយផ្លាកសញ្ញាផលិតផល TOSHIBA របស់ ប្រទេសជប៉ុន នឹងមានការកាំទ្រយូរណាស់មកហើសពីសំណាក់ប្រជាជនកម្ពុជា ហើយក្រុមហ៊ុនតែងតែគិតគូ និងសន្យាបន្តប្រឹងប្រែងបន្ថែមទៀតទៅលើការយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាកម្មជូនអតិថិជន បន្តទៅមុខទៀត។

លោកអគ្គនាយក ក៏អរគុណទៅដល់ដៃគូអាជីវកម្ម គឺក្រុមហ៊ុន TOSHIBA របស់ប្រទេសថៃ និងប្រទេសសិង្ហបុរី ដែលជានិច្ចកាលតែងជួយជ្រោមជ្រែងសហការ និង បន្ថែមការវិនិយោគនៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាស្របពេលដែលការវិនិយោគកំពុងមានកំណើនខ្លាំងខ្លា និងសន្ទុះនៃការអភិវឌ្ឍន៍របស់ប្រទេសមានការរីកចម្រើនគ្រប់វិស័យនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។






