ព័ត៌មានជាតិ
ប្រយ័ត្នខ្លួន! ភ្លៀងធ្លាក់ស្ទើរគ្រប់ខេត្ត-ក្រុងរយៈពេល១សប្តាហ៍
BY Khmernote Media
July 29, 2019
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅអំឡុងចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីលើអាងមេគង្គប្រទេសថៃ និងឡាវ ខណៈនៅប៉ែកខាងលើសមុទ្រចិនខាងត្បូង នឹងកកើតនូវព្យុះទី៧ ដែលលក្ខណៈបែបនេះធ្វើឲ្យស្ថានភាពអាកាសធាតុប្រែប្រួលដូចខាងក្រោម៖
+ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី កោះកុង និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនោះ មានភ្លៀងធ្លាក់ខ្លាំង។
+ ខេត្តប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តរតនគិរី អាចនឹងមានភ្លៀង តែក្នុងកម្រិតខ្សោយ។
+ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ អាចនឹងមានភ្លៀងពីខ្សោយទៅមធ្យម

អត្ថបទ៖ សេម