ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជើងខ្លាំងវ័យ១៦ឆ្នាំ ឈ្នះបាន ៣លានដុល្លារ ពីការប្រកួតលេងហ្គេម Fortnite

    BY Khmernote Media July 29, 2019
    ជើងខ្លាំងវ័យ១៦ឆ្នាំ ឈ្នះបាន ៣លានដុល្លារ ពីការប្រកួតលេងហ្គេម Fortnite

    ក្រុមហ៊ុនហ្គេម Online ដ៏ធំមួយរបស់ពិភពលោកគឺក្រុមហ៊ុន Fortnite បានផ្ដល់ប្រាក់រង្វាន់ចំនួន ៣ លានដុល្លារអាមេរិកទៅកាន់ម្ចាស់ជ័យលាភីនៃការប្រកួតលេងហ្គេមធំមួយ ដែលខាងក្រុមហ៊ុនទើបតែបានរៀបចំឡើង។ ម្ចាស់ជ័យលេភីរូបនេះគឺក្មេងប្រុសដែលមានឈ្មោះថា Kyle ‘Bugha’ Giersdorf អាយុ ១៦ ឆ្នាំ មកពីរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ការក្រកួតលេងហ្គេមនេះត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង New York និងមានការចូលរួមពីសំណាក់អ្នកលេងហ្គេមជាច្រើននាក់នៅសហរដ្ឋអាមេរិក។

    ក្រៅតែពីម្ចាស់ជ័យលាភីលេខ ១ អ្នកទទួលបានចំណាត់ថ្នាក់ទី២ ទី៣ និងទី៤ ក៏ទទួលបានប្រាក់លើកទឹកចិត្ដដូចគ្នាដែរ ក្នុងនោះម្ចាស់ចំណាត់ថ្នាក់លេខ ២ មានឈ្មោះថា  Harrison “Psalm” Chang អាយុ ២៤ ឆ្នាំ ទទួលបានប្រាក់រង្វាន់ចំនួន ១,៨ លានដុល្លារអាមេរិក ម្ចាស់ចំណាត់ថ្នាក់លេខ ៣ មានឈ្មោះថា Epikwhale  ទទួលបានប្រាក់រង្វាន់ ១,២ លានដុល្លារអាមេរិក និងម្ចាស់ជ័យលេភីលេខ ៤ មានឈ្មោះថា​ Parkland អាយុ ១៨ ឆ្នាំ ទទួលបានប្រាក់រង្វាន់ចំនួន ១,០៥ លានដុល្លារអាមេរិកផងដែរ។ នេះគឺជាការប្រកួតលេងហ្គេមដ៏ធំមិនធ្លាប់មាន ហើយគេរំពឹងថាក្រុមហ៊ុននឹងរៀបចំព្រឹត្តិការណ៍ក្រកួតធំៗដូចនេះនៅរដូវការក្រោយទៀត៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay