ហ្គេតប៊ីបានបង្កើតការប្រកួតមួយសំរាប់និស្សិតដើម្បី……
ជានិច្ចជាកាល ហ្គេតប៊ីតែងយកចិត្តទុកដាក់ ផ្តល់ឪកាស និងចែករំលែកបទពិសោធន៍ ល្អៗដល់យុវជន និង សិស្សនិស្សិតនៅតាមសាកលវិទ្យាល័យនានាដោយរំពឹងថាវានឹង ក្លាយទៅជាទុនមួយដ៏សំខាន់សំរាប់សិស្សិនិស្សិត យកទៅអនុវត្តនៅពេលចូលបំរើការងារ នៅតាមក្រុមហ៊ុននានា។ នៅក្នុងឆ្នាំនេះហ្គេតប៊ី បានសហការជាមួយសាកលវិទ្យាល័យកម្ពុជា បង្កើតនូវវគ្គបណ្តុះបណ្តាល Merchandising ស្តីពីការរៀបផលិតផលលើធ្នើតាមទីផ្សារ និងយុទ្ឋសាស្រ្តក្នុងការលក់ផលិតផលជាដើម។

ដើម្បីផ្តល់ឪកាសអោយសិស្សិនិស្សិតបាន អនុវត្តដោយផ្ទាល់ ហ្គេតប៊ីក៏ បានបង្កើតការប្រកួតរៀបផលិតផលលើធ្នើយ៉ាងណាដើម្បី អោយមានភាពទាក់ទាញ ការទទួលការកម្មង់ទិញពីដេប៉ូចែកចាយ និង យុទ្ឋសាស្រ្តក្នុង ការលក់ផលិតផល។ ការប្រកួតបានដំណើរការនៅតាមទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីដេប៉ូចែកចាយទាំងអស់ ដោយពួកគាត់បានកម្មង់ទិញ
ផលិតផលយ៉ាងច្រើនពីសិស្សនិស្សិត នេះជាភាពជោគជ័យនិងលទ្ឋផលពីការអនុវត្តជាក់ស្តែង របស់សិស្សនិស្សិត។ពីមួយឆ្នាំទៅមួួយឆ្នាំកម្មវិធីនេះកាន់តែទទួលបានការគាំទ្រពីសិស្សនិស្សិតនិងសកលវិទ្យាល័យនានា ដោយមានកំណើនសិស្សចូលរួមកាន់តែច្រើន។

ក្រោយបញ្ចប់ការប្រកួត ក្រុមហ៊ុនក៏បានធ្វើការប្រគល់វិញ្ញាប័ណ្ណបត្រ័ ប្រាក់រង្វាន់និង កាដូរផលិតផលជាច្រើន ដើម្បីជាការលើកទឹកចិត្តដល់សិស្សិនិស្សិតថែមទៀតផង ។









