ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខនិងឧបត្ថម្ភថវិកា ១០លានរៀល ដល់សពយោធិនដែលស្លាប់ដោយសារបាក់ស្រុតដីធ្លាក់ចូលទឹកហូរគួចខ្លាំង

    BY Khmernote Media July 29, 2019
    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខនិងឧបត្ថម្ភថវិកា ១០លានរៀល ដល់សពយោធិនដែលស្លាប់ដោយសារបាក់ស្រុតដីធ្លាក់ចូលទឹកហូរគួចខ្លាំង

    យោងតាមការបង្ហោះរបស់គ្រួសារនៃសពរបស់ យោធិន ភី នីដាលិ ដែលបានជួបគ្រោះថ្នាក់បាក់ស្រុតស្ពានឈើខណៈដឹកមិត្តភក្តិឈ្មោះ សុខ សុវណ្ណឌី ជាយោធិនដូចគ្នាទៅមើលជម្ងឺនៅមន្ទីរពេទ្យ បានឲ្យដឹងថានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ជាថ្ងៃបុណ្យគម្រប់៧ថ្ងៃ របស់ យោធិន ភី នីដាលិ ហើយពិធីបុណ្យសពធ្វើនៅស្រុកកំណើតនៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត (ផ្សារតានី)។

    យ៉ាងណាមិញសាច់ញាតិរបស់យោធិន ភី នីដាលិ ក៏បានសម្តែងការអរគុណចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភទាំងសម្ភារៈ និងថវិកា ដោយក្នុងនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន ១០លានរៀល ដល់សពយោធិន ភី នីដាលិ ដើម្បីជាការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារនៃសព។ ដោយគណនីហ្វេសប៊ុក Pen MonniRathika បានសរសេររៀបរាប់ថា៖ “តាំងនាមយើងខ្ញុំជាគ្រួសារនៃសព សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុងនិងក្រៅស្រុក ដែលបានចូលរួមឧបត្ថម្ភទាំងសម្ភារៈ និងថវិកាមួយចំនួនហើយក៏សូមអភ័យទោសដែលមិនបានរៀបរាប់អោយបានអស់និងក្បោះក្បាយ ឬប្រើប្រាស់ពាក្យពេចន៍មិនបានត្រឹមត្រូវ ខាងក្រោមនេះ ជាបញ្ជីរាយនាមសប្បុរសជន៖

    1. សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ១០ ០០០ ០០០
    2. ឧ. វង្ស ពិសេន អគ្គមេបញ្ជាការ ចំនួន ២ ៥០០ ០០០
    3. ឧ ម៉ឹង សំផន រដ្ឋលេខាធិការ កសជ ចំនួន ១ ០០០ ០០០
    4. ឧ អ៉ិត សារ៉ាត នាយសេនាធិការចំរុះ អគ្គ ចំនួន ២ ០០០ ០០០
    5. ឧ វ៉ាន់ ដារ៉ាសិទ្ធ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹក ខេត្ត ស្ទឹងត្រែង ចំនួន ២៥០ ០០០
    6. ឧ. ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ចំនួន ៥ ០០០ ០០០
    7. ឧ. មេបញ្ជាការយោធភូមិភាគទី១ ចំនួន ២ ៥០០ ០០០
    8. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិដ្ឋាន ចំនួន ២០០ ដុល្លារ
    9. អភិបាលខេត្តស្ទឹងត្រែង ចំនួន ១ ០០០ ០០០
    10. សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង ១០០ ០០០
    10. ទីចាត់ការហិរញ្ញវត្ថុខេត្តស្ទឹងត្រែង ១០០ ០០០
    11. ឧ. ទោ មៀច មុត មេបញ្ជាការ កងពលតូចអន្តគមន៍លេខ១២៨ ៧៥០ ០០០
    12. សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ១ ០០០ ០០០
    13. គណៈកម្មាធិការគណបក្សខេត្ត កំពត ២ ០០០ ០០០
    14. មូលដ្ឋាន អ. ហ. ស្រុកអង្គរជ័យ ២៥០ ០០០
    15. អនុសាខាស្រុក កាកបាទក្រហម ២០០ ០០០
    16. ឯក ឧត្តម ហួត សុវណ្ណ ទីបញ្ចាការទិស ព្រំដែន កម្ពុជា ឡាវ ៤០០ ០០០
    17. ឧ. ម៉ៅ ចន័្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ១ ០០០ ០០០
    18. សម្ពន្ធយុវជន ស្រលាញ់សន្តិភាពស្រុកអង្គរជ័យ ១៤០ ០០០
    19. សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរជ័យ ១០០ ០០០
    20. តំបន់ប្រតិបត្តិការសឹករង ខេត្ត កំពត ចំនួន ២០០ ០០០
    21. ក្រុមប្រឹក្សាស្រុកអង្គរជ័យ ៣៦០ ០០០
    22. លោកអធិការខេត្តកំពត និងសហការី ៤០០ ០០០
    23. បច្ច័យបូជាទេសនា ១៥២ ៥០០
    24. សាលាអនុគណស្រុកអង្គរជ័យ មាន៦ វត្ត ៥៥០ ០០០ រួមនឹងសម្ភារៈមួយចំនួនធំ
    25. ក្រុមប្រឹក្សាឃុំភ្នំកុង និង វត្ត៤ ចំនួន ២៩០ ០០០
    26. គ្រួសារ លោក មឿន រាជសី ២១៥ ០០០
    27. ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ប្រធានក្រុម ការងារចុះជួយស្រុកអង្គរជ័យ ៤ ០០០ ០០០
    28. ឧកញ៉ា ឈឹម វត្តី ៥០០ ០០០
    29. ជំនួយសប្បុរសជនតាមរយៈ TNB News ចំនួន ៣៥៥ ដុល្លារ
    30. អង្គភាពព័ត៌មាន Fresh News, ក្រុម CPP WIN និង ក្រុម អ្នកឧកញ៉ា ប៉ោ សំអឿន ឧកញ៉ា លឹម ប៊ុណ្ណា ឧកញ៉ា ឡេង ហ៊ួរ និង ប៉ាប៉ា សុខ វិជ័យ ចំនួន ២១ ០០០ ០០០
    រួមទាំងមិត្តភក្តិ ញាតិមិត្ត ជិតឆ្ងាយ ដែលយើងបានរៀបរាប។

    គួររំលឹកថាកាលពីថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ យោធិនទាំងពីរនាក់ បានជិះម៉ូតូចេញទៅពិនិត្យសុខភាព តែខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង។ យោងតាមមន្ត្រីយោធានៅយោធភូមិភាគទី១ បានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ កំពុងតែធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដោយសារមន្ត្រីយោធាដែលជិះពីខាងក្រោយកំពុងកើតមានជំងឺគ្រុនចាញ់ និងញ័រញាក់ខ្លាំង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay